ក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការ TEBODIN នៅអាស៊ីប៉ាស៊ីហ្វិក
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ កិច្ចព្រមព្រៀងកាលពីខែមីនា បានបង្ហាញឲ្យឃើញពីការពិគ្រោះយោបល់លើវិធានជាច្រើនៅក្នុងការងារសាងសង់ ហើយក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកនៃ Tebodin ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សា និងវិស្វកម្ម ដោយមានការិយាល័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ការទិញយកនូវសិទ្ធិនេះបង្ហាញថា ក្រុមហ៊ុន Archetype Group បានបំពេញនូវផលបត្ររបស់ខ្លួនជាមួយនិងក្រុមហ៊ុន ដែលបានជួយពង្រឹងតួនាទីគ្នានៅក្នុងផ្នែកទីផ្សារចម្រុះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនទាំងពីរបានបោះជំហានល្អនៅក្នុងតំបន់អាស៊ី និងការយល់ដឹងជ្រៅពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីផ្សារ និងបរិស្ថាន ។
ក្រុមហ៊ុន Archetype ផ្តល់នូវសេវាកម្មស្ថាបត្យកម្ម និងវិស្វកម្ម ការគ្រប់គ្រងគម្រោង និងសំណង់ ការគ្រប់គ្រងការចំណាយក្នុងសាងសង់ និងទីផ្សារអចលនទ្រព្យ ព្រមទាំងពង្រីកគម្រោងឧស្សាហកម្ម។ ការទិញយកនេះនឹងជួយពង្រឹងផ្នែកឧស្សាហកម្មរបស់ Archetype និងផ្តល់ការពង្រីកបន្ថែមនូវសកម្មភាពរបស់ក្រុមហ៊ុននៅក្នុងការងារសាងសង់ និងអចលនទ្រព្យ ក្នុងបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។
លោក Pierre-Jean Malgouyres អគ្គនាយកក្រុមហ៊ុន Archetype Group បានមានប្រសាសន៍ថា: “ជាមួយនឹងការទិញយកTebodin យើងនឹងពង្រឹងអ្នកជំនាញរបស់យើង និងវត្តមានរបស់យើងនៅក្នុងទីផ្សារប្រទេសវៀតណាម ថៃ ឥណ្ឌា ប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ហើយវាអាចឲ្យយើងពង្រីកខ្លួនចូលទៅកាន់ប្រទេសចិន ដែលស្របជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង។”
Tebodin មានជំនាញក្នុងការផ្តល់សេវាវិស្វកម្ម និងសេវា EPCm ដោយផ្តោតយ៉ាងខ្លាំងលើផ្នែកទីផ្សារឧស្សាហកម្ម។ លោក Jurgen Von Hellen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tebodin B.V បានលើកឡើងថា “យើងពេញចិត្ដដែលយើងបានរកឃើញក្រុមហ៊ុនអភិវឌ្ឍវិស្វកម្មមួយដែលរឹងមាំ សម្រាប់ការប្រតិបត្តិការរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។” លោកក៏បានបញ្ជាក់ថា “អតិថិជនជាតិ និងអន្តរជាតិរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងភាពជំនាញ ហើយទទួលយកនូវភាពទូលំទូលាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនឹងផ្តល់ជូនដោយ Archetype ។”
ក្រុមហ៊ុនទាំងពីររួមគ្នាតំណាងឲ្យកម្លាំងនៃបុគ្គលិកសរុបជាង ១១០០ នាក់ ហើយវាត្រូវរំពឹងនឹងបង្កើតជាចំណូលប្រចាំឆ្នាំចំនួន 40 លានដុល្លារត្រឡប់ចូលមកវិញ។

