ក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការ TEBODIN នៅអាស៊ីប៉ាស៊ីហ្វិក

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ កិច្ចព្រមព្រៀងកាលពីខែមីនា បានបង្ហាញឲ្យឃើញពីការពិគ្រោះយោបល់លើវិធានជាច្រើនៅក្នុងការងារសាងសង់ ហើយក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកនៃ Tebodin ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សា និងវិស្វកម្ម ដោយមានការិយាល័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ការទិញយកនូវសិទ្ធិនេះបង្ហាញថា ក្រុមហ៊ុន Archetype Group បានបំពេញនូវផលបត្ររបស់ខ្លួនជាមួយនិងក្រុមហ៊ុន ដែលបានជួយពង្រឹងតួនាទីគ្នានៅក្នុងផ្នែកទីផ្សារចម្រុះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនទាំងពីរបានបោះជំហានល្អនៅក្នុងតំបន់អាស៊ី និងការយល់ដឹងជ្រៅពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីផ្សារ និងបរិស្ថាន ។

ក្រុមហ៊ុន Archetype ផ្តល់នូវសេវាកម្មស្ថាបត្យកម្ម និងវិស្វកម្ម ការគ្រប់គ្រងគម្រោង និងសំណង់ ការគ្រប់គ្រងការចំណាយក្នុងសាងសង់ និងទីផ្សារអចលនទ្រព្យ ព្រមទាំងពង្រីកគម្រោងឧស្សាហកម្ម។ ការទិញយកនេះនឹងជួយពង្រឹងផ្នែកឧស្សាហកម្មរបស់ Archetype និងផ្តល់ការពង្រីកបន្ថែមនូវសកម្មភាពរបស់ក្រុមហ៊ុននៅក្នុងការងារសាងសង់ និងអចលនទ្រព្យ ក្នុងបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។

លោក Pierre-Jean Malgouyres អគ្គនាយកក្រុមហ៊ុន Archetype Group បានមានប្រសាសន៍ថា: “ជាមួយនឹងការទិញយកTebodin យើងនឹងពង្រឹងអ្នកជំនាញរបស់យើង និងវត្តមានរបស់យើងនៅក្នុងទីផ្សារប្រទេសវៀតណាម ថៃ ឥណ្ឌា ប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ហើយវាអាចឲ្យយើងពង្រីកខ្លួនចូលទៅកាន់ប្រទេសចិន ដែលស្របជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង។”

Tebodin មានជំនាញក្នុងការផ្តល់សេវាវិស្វកម្ម និងសេវា EPCm ដោយផ្តោតយ៉ាងខ្លាំងលើផ្នែកទីផ្សារឧស្សាហកម្ម។ លោក Jurgen Von Hellen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tebodin B.V បានលើកឡើងថា “យើងពេញចិត្ដដែលយើងបានរកឃើញ​ក្រុមហ៊ុន​អភិវឌ្ឍ​វិស្វកម្មមួយដែលរឹងមាំ សម្រាប់ការប្រតិបត្តិការរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។” លោកក៏បានបញ្ជាក់ថា “អតិថិជនជាតិ និងអន្តរជាតិរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងភាពជំនាញ ហើយទទួលយកនូវភាពទូលំទូលាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនឹងផ្តល់ជូនដោយ Archetype ។”

ក្រុមហ៊ុនទាំងពីររួមគ្នាតំណាងឲ្យកម្លាំងនៃបុគ្គលិកសរុបជាង ១១០០ នាក់ ហើយវាត្រូវរំពឹងនឹងបង្កើតជាចំណូលប្រចាំឆ្នាំចំនួន 40 លានដុល្លារត្រឡប់ចូលមកវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]