ក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី

ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។

លើសពីនេះ តំណាងក្រុមហ៊ុន Arup បានបន្តថា ជំនួបនេះផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយចង់សហការលើគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចជាប្រព័ន្ធរថភ្លើង MRT ប្រទេសសិង្ហបុរី) ហើយក៏បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធទៅនឹងលទ្ធកម្មផងដែរ៕

ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសារធារណៈនេះដែរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងដែរថា កន្លងមកក្រសួងក៏មានការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]