ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣
អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី
ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។
អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ នៅក្នុងព្រឹត្តិការណ៍សន្និសិទដ៏អស្ចារ្យនេះ អ្នកជាប់ឈ្មោះចុងក្រោយនឹងបង្ហាញភាពលេចធ្លោនៃគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រម អ្នកជំនាញក្នុងឧស្សាហកម្មសំណង់ និងដៃគូជាប្រព័ន្ធផ្សព្វផ្សាយជាង 100 មកពីជុំវិញពិភពលោក ក្នុងនោះក៏មានអ្នកសារព័ត៌មានសំណង់ និងអចលនទ្រព្យ មកពីប្រទេសកម្ពុជាចូលរួមផងដែរ។
ពានរង្វាន់ Going Digital Awards សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ឬសំណង់ដែលចូលរួមប្រកួតត្រូវបានបែកចែកដូចខាងក្រោម៖
ស្ពាន និងផ្លូវរូងក្រោមដី
សំណង់អគារ
សំណង់វិស្វកម្ម
សំណង់រូបវន្តសម្រាប់ទីក្រុង
ការផលិត និងគ្រប់គងថាមពល
ផ្លូវដែក និងការដឹកជញ្ជូន
ផ្លូវថ្នល់ និងផ្លូវហាយវេ
វិស្វកម្មគ្រឿងបង្គុំ
ការធ្វើគំរូ និងវិភាគផ្ទៃរង (Subsurface)
ការវាស់ស្ទង់ និងការត្រួតពិនិត្យ
ការបញ្ជូន និងចែកចាយថាមពល
ប្រព្រឹត្តិកម្មទឹក និងទឹកកខ្វក់
ជាលក្ខខណ្ឌក្នុងការចូលរួមដើម្បីទទួលបានជ័យលាភី សម្រាប់គម្រោងបានដែលបែងចែកប្រភេទខាងលើនេះ គឺត្រូវបង្ហាញពីភាពជឿនលឿនប្រកបដោយភាពច្នៃប្រឌិត និងផលប៉ះពាល់ដែលអាចវាស់វែងបាននៅក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងនិរន្តរភាពក្នុងន័យបរិស្ថាន និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ គម្រោងអាចត្រូវបានទទួលស្គាល់ក្នុងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតជាមួយកម្មវិធី Bentley រួមទាំង iTwin Platform និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ គំរូ 4D ហេដ្ឋារចនាសម្ព័ន្ធ-IoT និងបញ្ញាសិប្បនិម្មិតជាដើម។ គម្រោងក៏អាចត្រូវបានទទួលស្គាល់ផងដែរសម្រាប់ភាពជឿនលឿនដែលមានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាក់ទងនឹងសកម្មភាពបម្រែបម្រួលអាកាសធាតុ ការបញ្ជូនថាមពល និងប្រសិទ្ធភាពគ្រប់គ្រង ចលនានៃបំលាស់ទីដី និងធនធានទឹក និងសុខដុមនីយកម្មសហគមន៍ផងដែរ។
បន្ថែមពីលើពានរង្វាន់ដែលត្រូវបានជ្រើសរើស ស្ថាបនិករបស់ Bentley នឹងផ្តល់កិត្តិយសដល់គម្រោងដែលដែលបានទទួលជ័យលាភី តំណាងឱ្យបុគ្គល ឬអង្គភាព ដែលសកម្មភាពរបស់ពួកគេបានរួមចំណែកយ៉ាងសំខាន់ចំពោះការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង/ឬគោលដៅអភិវឌ្ឍន៍បរិស្ថាន និងសង្គម។
រាល់គម្រោងដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់នីមួយៗ ត្រូវបានទទួលស្គាល់ទូទាំងសហគមន៍ហេដ្ឋារចនាសម្ព័ន្ធសកលតាមវិធីដូចខាងក្រោម៖
គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេនឹងត្រូវបានចុះបញ្ជីទទួលស្គាល់នៅក្នុងសៀវភៅ Infrastructure Yearbook របស់ Bentley ដែលត្រូវបានចែកចាយជាសៀវភៅបោះពុម្ព និងឌីជីថលដល់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មល្បីៗជុំវិញពិភពលោក។
ការប្រកួតប្រជែងរបស់ពួកគេនឹងត្រូវបានលើកម្ពស់ដោយការបង្ហាញរបស់អតិថិជនដែលមានស្រាប់ និងសក្តានុពលនូវតម្លៃដែលគេអ្នកចូលរួមបន្ថែមទៅក្នុងគម្រោង តាមរយៈការច្នៃប្រឌិតឌីជីថលរបស់ពួកគេ។
ជំរុញការផ្សព្វផ្សាយ និងពណ៌នាអំពីគម្រោងរបស់ពួកគេក្នុងប្រព័ន្ធផ្សព្វផ្សាយសកល និងការផ្តល់តម្លៃដោយអ្នកវិភាគក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Going Digital Awards in Infrastructure ឆ្នាំ 2023 ឬដើម្បីចុះឈ្មោះគម្រោងរបស់អ្នក សូមចូលទៅកាន់គេហទំព័រ Going Digital Awards in Infrastructure ។
អ្នកទទួលជ័យលាភីក្នុងកម្មវិធី Going Digital Awards ឆ្នាំ 2023 ដែលទទួលបានការទទួលស្គាល់ជាសកលសម្រាប់ភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។ រូបថតរបស់ Bentley Systems។
រូបថតក្នុងកម្មវិធី
អំពី Bentley Systems
Bentley Systems (Nasdaq: BSY) គឺជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធពិភពលោក – ទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មរបស់យើងត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការជាច្រើន សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការ នៃគម្រោងផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹក និងទឹកកខ្វក់ សំណង់សាធារណការ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណទីក្រុងណាមួយ និងកម្មវិធីគ្រប់គ្រងអាជីវកម្មរ៉ែ និងគ្រឿងបរិក្ខារឧស្សាហកម្ម។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់កូនភ្លោះឌីជីថលហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open Source សម្រាប់ការបង្កើតគំរូ និងការក្លែងធ្វើកម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារក្នុង 194 ប្រទេស។
www.bentley.com
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Infrastructure Cloud, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -