Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហាញកម្មវិធីដ៏មានឥទ្ធិពលមួយចំនួន ដែលប្រើប្រាស់ AI  ដើម្បីស្កេនរកហានិភ័យគ្រោះធម្មជាតិដែលអាចនឹងកើតឡើងជុំវិញពិភពលោក ក៏ដូចជាដើម្បីស្កេនត្រួតពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផងដែរ។

យោងតាមបទបង្ហាញក្នុងព្រឹត្តិការណ៍ “Google AI for the Planet” ប្រព័ន្ធ​AI ថ្មីនេះអាចធ្វើការបានយ៉ាងទូលំទូលាយ។

ឧទាហរណ៍កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោក ដោយប្រើទិន្នន័យផ្កាយរណប និង AI។ វាអាច zoom  ឬពង្រីកចូលមើលហេតុការណ៍ភ្លើងឆេះព្រៃបានជិតខ្លាំងឬ ស្មើនឹងមាត្រដ្ឋាន ៥x ៥ ម៉ែត្រ ឯណោះ ហើយវាធ្វើបច្ចុប្បន្នភាពរៀងរាល់ ២០នាទី ម្ដង។

កម្មវិធីគឺមានប្រយោជន៍ណាស់ ពិសេសក្នុងករណីដែលមានភ្លើងឆេះព្រៃនៅតំបន់ដាច់ស្រយាលដែលគ្មានមនុស្ស។ កម្មវិធីនេះនឹងចាប់បានពីហេតុការណ៍បានលឿន ដែលអាចឱ្យយើងចូលទៅពន្លត់បាន មុនភ្លើងរាលដាលខ្លាំង។

កម្មវិធីមួយទៀត គឺការប្រើ AI ដើម្បីព្យាករណ៍ទឹកជំនន់ ដែលហៅថា Flood Hub របស់ Google ។ កម្មវិធីនេះផ្អែកលើគំរូ AI និងប្រព័ន្ធធារាសាស្ត្រសកល ដើម្បីឱ្យវាអាចព្យាករហានិភ័យទឹកជំនន់ពីទន្លេបាន ដល់ទៅ ៧ ថ្ងៃ ហេតុការណ៍កើតឡើងពិតៗ។ បច្ចុប្បន្ន កម្មវិធីអាចព្យាករទឹកជំនន់បាននៅជាង ១០០ ប្រទេស។

យ៉ាងណាមិញ កម្មវិធីសំខាន់មួយទៀត គឺការ ប្រើ AI ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបណ្តាញអគ្គិសនីឆ្លាតវៃ។ គម្រោងនេះគឺការការចាប់ដៃគូររវាង Google និង ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

កម្មវិធីនេះប្រើ Google Street View រួមនឹងជាមួយនឹង Blyncsy  របស់ក្រុមហ៊ុន Bentley ដើម្បីវិភាគរូបភាពក្នុងទ្រង់ទ្រាយធំ ដោយអាចស្កេនមើលស្ថានភាពផ្លូវថាមានខូចខាតឬទេ ស្កេនមើលស្ថានភាពគំនូសថ្មើរជើងដែលរលុប ស្ថានភាពភ្លើងបំភ្លឺ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត។

ការប្រើកម្មវិធីនឹងជួយសន្សំពេល និងកម្លាំងមនុស្សក្នុងការចុះត្រួតពិនិត្យផ្លូវគ្រប់ទីតាំង ដោយ បញ្ជូនក្រុមការងារទៅដោះស្រាយនៅទីតាំងដែលមានបញ្ហាប៉ុណ្ណោះ។

ជាសរុប គោលដៅធំបំផុតរបស់ Google គឺប្រើ AI ដើម្បីពង្រីកការយល់ដឹងពីភពផែនដី និងជួយមនុស្សឱ្យរស់លើផែនដីដោយមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ

បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

រដ្ឋហាវ៉ៃប្រើទិន្នន័យពីអ្នកបើកបរ និង AI ដើម្បីដើម្បីថែទាំផ្លូវថ្នល់

ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ (HDOT) បានដាក់ឱ្យដំណើរការកម្មវ […]

គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដា […]

ហេតុអ្វីបានជាអ្នកច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងងាកទៅរក 3D បច្ចេកវិទ្យា Cesium

ដោយលោក Jay Moye លោក Mark Pittman បានបង្ហាញពីកង្វល់របស់គ […]