Bentley ទិញយកបច្ចេកវិទ្យាថ្មីដើម្បីពង្រឹងសមត្ថភាពវិភាគសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានទិញយកក្រុមហ៊ុន Talon Aerolytics និងបច្ចេកវិទ្យារបស់ Pointivo។ ការទិញនេះនឹងជួយពង្រីកវិសាលភាពនៃការវិភាគសំណង់ហេដ្ឋារចនាសម្ព័ន្ធ ​ឬហៅ Asset Analytics portfolio អោយកាន់តែខ្លាំងមុន ខណៈក៏ជួយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) និងបញ្ញាសិប្បនិម្មិត (AI) អោយកាន់មានប្រសិទ្ធភាព។

ដំណោះស្រាយកម្មវិធីដែលទើបតែបញ្ចូលគ្នាថ្មីនេះ ផ្តោតគោលដៅជាពិសេសទៅលើវិស័យទូរគមនាគមន៍ និងឧបករណ៍ប្រើប្រាស់អគ្គិសនី ដែលជាកម្លាំងចលករជម្រុញការដាក់ពង្រាយប្រព័ន្ធ 5G សកល និងការធ្វើទំនើបកម្មបណ្តាញអគ្គិសនី។

តាមរយៈប្រព័ន្ធរបស់ Talon អ្នកប្រើប្រាស់កម្មវិធីរបស់ Bentley អាចចូលប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មនៃលំហូរការងារ និងការស្ទង់មតិទីតាំងដែលគាំទ្រដោយ AI​។​ ប្រព័ន្ធនេះជួយសម្រួលដល់ការចុះត្រួតពិនិត្យជាប្រចាំ និងផ្តល់នូវការយល់ដឹងច្បាស់លាស់ភ្លាមៗអំពីស្ថានភាពគម្រោង។

បន្ថែមលើនេះ បច្ចេកវិទ្យារបស់ Pointivo នាំមកនូវការដំណើរការទិន្នន័យដ្រូនកម្រិតខ្ពស់ ការកំណត់ទីតាំងភូមិសាស្ត្រច្បាស់លាស់ និងការស្វែងរកការខូចខាតដោយស្វ័យប្រវត្តិតាមរយៈ AI

ដោយការរួមបញ្ចូលបច្ចេកវិទ្យាទាំងនេះទៅក្នុងប្រព័ន្ធ Bentley Asset Analytics platform ដែលរួមមាន OpenTower iQ និង Blyncsy ផងនោះ ក្រុមហ៊ុន Bentley អាចធ្វើឱ្យការចុះត្រួតពិនិត្យដំណើរការទៅបានជាបន្តបន្ទាប់ និងជាលក្ខណៈស្វ័យប្រវត្តិ។

អត្ថប្រយោជន៍ចម្បងៗសម្រាប់ម្ចាស់ និងអ្នកប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ រួមមានការបង្កើនប្រសិទ្ធភាពប្រតិបត្តិការយ៉ាងខ្លាំង ការស្វែងរកបញ្ហាបានលឿនរហ័ស និងការថែទាំប្រកបដោយសន្សំសំចៃថ្លៃដើមខ្ពស់ក្នុងទ្រង់ទ្រាយធំ។

ការទិញនេះក៏បានជួយឱ្យក្រុមហ៊ុន Bentley មានជំហររឹងមាំក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលដែលកំពុងកើនឡើងយ៉ាងខ្លាំង សម្រាប់បណ្តាញឧបករណ៍ប្រើប្រាស់ និងបណ្តាញទូរគមនាគមន៍ដែលមានភាពវៃឆ្លាត និងមានភាពធន់ជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI

នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentl […]