រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ

បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំពុងងាកប្រើប្រាស់ទិន្នន័យពីកាម៉េរារថយន្តរបស់អ្នកបើកបរ និង AI ដើម្បីវិភាគរកកំហូចផ្លូវថ្នល់ និងផ្លូវហាយវ៉េរបស់ខ្លួន​ ខណៈដែលរដ្ឋជាច្រើនកំពុងចូលរួមក្នុងគំនិតថ្មីនេះ។

ថ្មីៗនេះ រដ្ឋ Alabama ក៏បានក្លាយជារដ្ឋចុងក្រោយគេដែលបានសម្រេចចិត្តបោះទុនថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅលើបច្ចេកវិទ្យា AI នេះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) បានពឹងផ្អែកលើ “ការរៀបចំថវិកាផ្អែកលើលទ្ធផលការងារ”។

ប្រព័ន្ធនេះជាប្រព័ន្ធរៀបចំឡើងដើម្បីផ្តល់ថវិកាដល់ក្រុមការងារដើម្បីដោះស្រាយបញ្ហាផ្លូវដែលកើតឡើងជាក់ស្តែង។ ប៉ុន្តែ ទិន្នន័យដែលប្រើដើម្បីសម្រេចចិត្តថាត្រូវទំលាក់ថវិកាទៅត្រង់ចំណុច គឺមិនសូវមានតម្លាភាព និងសុក្រិតទេ ដោយសារវាត្រូវបានប្រមូលដោយក្រុមការងារដែលចុះត្រួតពិនិត្យដោយផ្ទាល់លើចម្ងាយផ្លូវ ១១ ០០០ ម៉ាយល៍។

ដើម្បីបំពេញចន្លោះប្រហោងនេះ រដ្ឋ Alabama បានចាប់ដៃគូជាមួយ Blyncsy ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន Bentley Systems។ បច្ចេកវិទ្យានេះប្រើប្រាស់រូបភាពវីដេអូពីកាមេរ៉ាជាប់រថយន្តដឹកទំនិញ និងរថយន្តក្រុមហ៊ុននានា ដើម្បីបង្កើតជាផែនទីបច្ចេកវិទ្យាឌីជីថលនៃបណ្តាញផ្លូវថ្នល់ក្នុងរដ្ឋ។ ប៉ុន្តែ វីដេអូទាំងនោះគឺមិនត្រូវបានបង្ហាញពីអត្តសញ្ញាណនៃប្រភពឡើយ។

ផ្លូវហាយវេពីរគន្លងនៅរដ្ឋអាឡាបាម៉ា ដែលមានបង្គោលចរាចរណ៍សម្គាល់តំបន់សំណង់ ដែលត្រូវបានមើលឃើញដោយកម្មវិធីរបស់ Blyncsy។

បន្ទាប់ពីទទួលបានវីដេអូ វាត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយប្រើ AI វិភាគ បន្ទាប់មកចេញជារបាយការណ៍ដែលអាចឱ្យកំណត់អត្តសញ្ញាណបញ្ហានានាបាន ដូចជា ផ្លូវដែលប្រេះស្រាំ  ស្លាកសញ្ញាដែលមើលមិនច្បាស់ ឬគំនូសផ្លូវរលុបជាដើម។

វិធីសាស្ដ្រនេះបង្ហាញពីអត្រាភាពត្រឹមត្រូវដល់ទៅ ៩៧% ដែលជាតួលេខមួយផ្តល់នូវភស្តុតាងច្បាស់លាស់សម្រាប់វិស្វករក្នុងការប្រើប្រាស់ថវិកាលើទិន្នន័យនេះ។

ខណៈពេលដែលរដ្ឋ Alabama ផ្តោតលើទិន្នន័យពីរថយន្តដឹកជញ្ជូនអាជីព រដ្ឋ Hawaii វិញកំពុងប្រើប្រាស់វិធីសាស្ត្រដែលផ្អែកលើសហគមន៍។ តាមរយៈកម្មវិធី “Eyes on the Road” ក្រសួងដឹកជញ្ជូនរដ្ឋ Hawaii កំពុងចែកចាយកាមេរ៉ាជាប់រថយន្តដែលមានកម្រិតច្បាស់ខ្ពស់ចំនួន ១ ០០០ គ្រឿងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ អ្នកបើកបរស្ម័គ្រចិត្តទាំងនេះដើរតួជាអ្នកតាមដានស្ថានភាពផ្លូវក្នុងអំឡុងពេលធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ ដោយផ្ដិតយកស្ថានភាពផ្លូវក្នុងពេលជាក់ស្តែងនៅទូទាំងកោះ។

គំរូដែលប្រើប្រាស់កម្លាំងមហាជននេះ អនុញ្ញាតឱ្យរដ្ឋអាចស្វែងរកចំណុចគ្រោះថ្នាក់នៅលើផ្លូវហាយវ៉េដាច់ស្រយាលក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ជាជាងការរង់ចាំរាប់ខែដូចមុន។

Blyncsy កំពុងរកឃើញធុងសុវត្ថិភាពចរាចរណ៍នៅតំបន់ធ្វើការនៅ Fort Worth រដ្ឋ Texas។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរទៅរកការប្រើប្រាស់ AI នេះ ក៏កំពុងត្រូវបានជំរុញដោយបទបញ្ជាដ៏សំខាន់មួយពីថ្នាក់សហព័ន្ធផងដែរ។ ត្រឹមខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលផ្លូវហាយវ៉េសហព័ន្ធតម្រូវឱ្យភ្នាក់ងាររដ្ឋ និងមូលដ្ឋានទាំងអស់ អនុវត្តវិធីសាស្ត្រថែរក្សាភាពច្បាស់នៃគំនូសសញ្ញាចរាចរណ៍ឱ្យបានដល់កម្រិតអប្បបរមា។

ការយក AI មកប្រើប្រាស់ក្នុងរដ្ឋ Alabama និង Hawaii ឆ្លុះបញ្ចាំងពីនិន្នាការនៃរដ្ឋាភិបាលក្នុងការគិតគូរឡើងវិញនូវវិធីសាស្ត្រការងារសាធារណៈ ពោលគឺការចំណាយថវិកាត្រូវចំណុច និងមានប្រសិទ្ធភាព និងតម្លាភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

រដ្ឋហាវ៉ៃប្រើទិន្នន័យពីអ្នកបើកបរ និង AI ដើម្បីដើម្បីថែទាំផ្លូវថ្នល់

ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ (HDOT) បានដាក់ឱ្យដំណើរការកម្មវ […]

គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដា […]

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

ហេតុអ្វីបានជាអ្នកច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងងាកទៅរក 3D បច្ចេកវិទ្យា Cesium

ដោយលោក Jay Moye លោក Mark Pittman បានបង្ហាញពីកង្វល់របស់គ […]