រដ្ឋហាវ៉ៃប្រើទិន្នន័យពីអ្នកបើកបរ និង AI ដើម្បីដើម្បីថែទាំផ្លូវថ្នល់

ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ (HDOT) បានដាក់ឱ្យដំណើរការកម្មវិធីដំបូងគេបង្អស់ដែលមានឈ្មោះថា “Eyes on the Road” ពោលគឺជាកម្មវិធីដែលប្រមូលយកទិន្នន័យពីអ្នកបើកបរ ហើយវិភាគដោយ AI ដើម្បីថែទាំការខូចខាតនៃផ្លូវថ្នល់បានដោយមានប្រសិទ្ធភាព។

គម្រោងនេះគឺកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងក្រុមហ៊ុន Blyncsy (បុត្រសម្ព័ន្ធរបស់ Bentley Systems។

ដំណោះស្រាយ Blyncsy របស់ Bentley ប្រមូលរូបភាពកាមេរ៉ា​លើ​រថយន្ត​ដែលមានគុណភាពបង្ហាញខ្ពស់ពីផ្លូវរដ្ឋនៅទូទាំងរដ្ឋហាវ៉ៃ ដើម្បីជួយ Hawaii DOT កំណត់អត្តសញ្ញាណគ្រោះថ្នាក់ផ្លូវថ្នល់បានលឿនជាងមុន រួមទាំងការខូចខាតរបាំងការពារ និងការរុករានរុក្ខជាតិ។

តាមរយៈកម្មវិធីនេះ អ្នកបើកបរគឺជាប្រមូលទិន្នន័យនៃកំហូចផ្លូវនានាដូចជាការសឹក រិចរិល និងការខូចខាតនានាដែលបង្កឡើងដោយភ្នំភ្លើងជាដើម។ HDOT បានចែកជូនកាមេរ៉ាជាប់រថយន្ត (Dashcams) កម្រិតច្បាស់ខ្ពស់ចំនួន ១,០០០ គ្រឿងដល់ប្រជាពលរដ្ឋក្នុងតំបន់។

នៅពេលដែលអ្នកស្ម័គ្រចិត្តទាំងនេះបើកបរតាមផ្លូវធម្មតារបស់ពួកគេ កាមេរ៉ានឹងថតយករូបភាពដងផ្លូវដោយមិនបញ្ចេញអត្តសញ្ញាណអ្នកបើកបរឡើយ។

ប​ន្ទាប់មក AI នឹងប្រើ Machine Learning ហើយពិនិត្យមើលរូបភាពដើម្បីស្វែងរកការខូចខាតនានា។ កម្មវិធីនេះនឹងរាយការណ៍ដោយរហ័សពីបញ្ហាដែលរកឃើញទៅកាន់ប្រព័ន្ធ Cloud។ កត្តានេះនឹងជួយឱ្យក្រុមការងារថែទាំផ្លូវអាចមើលឃើញស្ថានភាពជាក់ស្តែងបានភ្លាមៗ។

លើសពីនេះ កម្មវិធីនេះគឺរក្សាការសម្ងាត់របស់អ្នកបើកបរ ដោយទិន្នន័យទាំងអស់ត្រូវបានធ្វើជាអនាមិក ដើម្បីការពារឯកជនភាពរបស់ប្រជាពលរដ្ឋដែលបានចូលរួម។

ផែនទីរូបភាពរបស់ Blyncsy បង្ហាញពីការរកឃើញផ្លូវដែលបានកំណត់នៅក្នុងរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក និងពិន្ទុឆ្លុះបញ្ចាំងគំរូសម្រាប់រាជធានីនីមួយៗ។

ការត្រួតពិនិត្យផ្លូវថ្នល់ធម្មតា ច្រើនតែមានភាពយឺតយ៉ាវ និងចំណាយប្រាក់ច្រើន ដែលជួនកាលត្រូវចំណាយរហូតដល់ ៣០០ ដុល្លារក្នុងមួយម៉ាយ ហើយចំណាយពេលរាប់ខែដើម្បីដំណើរការទិន្នន័យ។

ប៉ុន្តែ បច្ចេកវិទ្យាថ្មីនេះផ្តល់ព័ត៌មាននេះដោយកាត់បន្ថយចំណាយអស់ ៥០% បើធៀបនឹងវិធីសាស្ត្រធម្មតា និងប្រើពេលតិចជាងមុនដល់ទៅ ៩៨% ក្នុងការដំណើរការទិន្នន័យ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីការទិញយកក្រុមហ៊ុន Talon Aerolytics និង Pointivo នាពេលថ្មីៗនេះដោយក្រុមហ៊ុន Bentley Systems ដែលកាន់តែពង្រឹងជំហររបស់ក្រុមហ៊ុនក្នុងនាមជាអ្នកដឹកនាំក្នុង “ការវិភាគទ្រព្យសម្បត្តិ” (Asset Analytics)។  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ

បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដា […]

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

ហេតុអ្វីបានជាអ្នកច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងងាកទៅរក 3D បច្ចេកវិទ្យា Cesium

ដោយលោក Jay Moye លោក Mark Pittman បានបង្ហាញពីកង្វល់របស់គ […]