ក្រុមហ៊ុន Bentley System ប្រើបច្ចេកវិទ្យា Cloud ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនផលិតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដ៏ធំមួយនៅអាមេរិក បានប្រកាសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២ ថា ប្រព័ន្ធផ្ទុកទិន្នន័យ Bentley Infrastructure Cloud គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសនៃគ្រប់ដំណាក់កាលទាំងអស់នៅក្នុងវដ្តជីវិតអាជីវកម្ម និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នាដ៏មានតម្លៃមួយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលវាផ្តល់នូវកម្រិតប្រកួតប្រជែងខ្ពស់ សម្រាប់ការសិក្សា សាងសង់ និងគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាកល់។
ដំណើរការដោយកម្មវិធី iTwin Platform ដែលជាគ្រោងឆ្អឹងមួយដ៏សំខាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley វាបានរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មរបស់ Bentley Infrastructure Cloud ដែលនឹងអនុញ្ញាតឱ្យមានការបង្កើត ការចែកចាយ និងប្រតិបត្តិការព័ត៌មានដែលកំពុងដំណើរការនៅក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធីពេញលេញ និងសុវត្ថិភាពនៃបច្ចេកវិទ្យា digital twins។
ប្រព័ន្ធ Bentley Infrastructure Cloud នឹងគ្របដណ្តប់លើ ProjectWise ជាកម្មវិធីសម្រាប់គ្រប់គ្រងគម្រោង, SYNCHRO សម្រាប់ការសាងសង់ និង AssetWise សម្រាប់ប្រតិបត្តិការគ្រប់គ្រងថែទាំសំណង់។ ឥឡូវនេះ ប្រព័ន្ធសហគ្រាសទាំងអស់នេះនឹងប្រើប្រាស់បច្ចេកវិទ្យា digital twin ដែលដំណើរការដោយកម្មវិធី iTwin ដើម្បីបើកទិន្នន័យដែលមាននៅក្នុងឯកសារវិស្វកម្ម តាមរយៈការធ្វើផែនទីដោយស្វ័យប្រវត្តិ ដែកគេបានបញ្ចូលទៅក្នុង Bentley’s infrastructure schemas ។ តាមរយៈកម្មវិធីដែលគេប្រើប្រាស់ក្នុងសហគ្រាសទាំងនេះ វានឹងជំរុញទិន្នន័យឱ្យក្លាយជាមូលដ្ឋានសម្រាប់ការសិក្សា ដោយមិនមានរំខានដល់លំហូរការងារ ផ្អែកលើឯកសារ Bentley Infrastructure Cloud នឹងផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងអង្គភាពមួយនូវឱកាសសំខាន់ៗដើម្បីកែលម្អផលិតភាព និងគុណភាពការងារ។
នៅក្នុងកម្មវិធី Bentley’s infrastructure schemas គឺបានបើកចំហ និងអាចពង្រីកបាន ហើយឥឡូវនេះវាអាចភ្ជាប់ទៅម៉ូដែលជាក់ស្តែង ឬឧបករណ៍ IoT ព្រមទាំងរួមបញ្ចូលការគណនាផលប៉ះពាល់ពីការបំភាពឧស្ម័នកាបូន និងផ្ទៃដែលងាយរងគ្រោះ។ ជាតំណាងទិន្នន័យដ៏សម្បូរបែបរបស់កម្មវិធី Bentley’s infrastructure schemas វាបានបម្រើយ៉ាងល្អដល់គ្រប់ថ្នាក់ដែលជាមូលដ្ឋានគ្រឹះរបស់ឧស្សាហកម្មនីមួយៗដែលប្រើប្រាស់។ សមត្ថភាពក្នុងការចែករំលែកទិន្នន័យយ៉ាងរលូន បានធ្វើឱ្យប្រសើរឡើងតាមរយៈការជួយក្រុមហ៊ុនវិស្វកម្ម និងម្ចាស់អាជីវកម្មគ្រប់ដំណាក់កាលទាំងអស់ក្នុងការបង្កើត និងទទួលបានតម្លៃកាន់តែច្រើនពីទិន្នន័យវិស្វកម្មរបស់ពួកគេ។
សក្ដានុពលសម្រាប់ការរួមបញ្ចូលតាមរយៈដំណោះស្រាយផ្អែកលើ Cloud ឆ្លងកាត់វដ្តជីវិតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលកើតចេញពីការកំណត់ជាលក្ខណៈស្ថាប័ន លំហូរព័ត៌មានមិនគ្រប់គ្រាន់ គឺវាបានរារាំងការតភ្ជាប់ វាបានផ្តល់នូវមតិកែលម្អ ការវិភាគ ការប្រើប្រាស់ឡើងវិញ និងការផ្ទេរចំណេះដឹង។ ដូចនេះ បច្ចេកវិទ្យា Bentley Infrastructure Cloud ដែលផ្ទុកពោរពេញទៅដោយទិន្នន័យរួម តែងតែបើកចំហរ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ហើយអ្នកប្រើប្រាស់អាចចូលប្រើបានក្នុងបរិយាកាសជាសហព័ន្ធដែលទាក់ទងទិន្នន័យវិស្វកម្មពេញលេញ ឬផ្នែកណាមួយនៃ ការឌីហ្សាញ ការសាងសង់ និងប្រតិបត្តិការ។ ចល័តភាពនៃព័ត៌មាន និងការបន្តនិរន្តរភាព តាមរយៈ បច្ចេកវិទ្យា Bentley Infrastructure Cloud នឹងជួយបង្កើនល្បឿនក្នុងចំណោមភាពជឿនលឿនផ្សេងទៀត ដូចជា ម៉ូឌុលក្នុងការឌីហ្សាញ និងការផ្តោតសម្រាប់ការងារសាងសង់ និងលទ្ធផលដែលប្រើប្រាស់បាន។

លោក Ken Adamson អនុប្រធានជាន់ខ្ពស់នៃ Enterprise Systems របស់ក្រុមហ៊ុន Bentley បាននិយាយថា “Bentley Infrastructure Cloud តំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងក្នុងការភ្ជាប់មនុស្សគ្រប់គ្នា និងអ្វីគ្រប់យ៉ាងនៅក្នុងតម្លៃនៃខ្សែសង្វាក់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងការគិតគូរពីអេកូឡូជីនៃគម្រោង។ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ គួរស្វែងយល់ evergreen digital twin ដែលមិនធ្លាប់មានពីមុនមក និងជាទិន្នន័យដែលពួកគេអាចទុកចិត្ត និងយកទៅអនុវត្តបាន។ ខ្ញុំជឿថា Bentley Systems គឺជាទីកន្លែងតែមួយគត់ដើម្បីបំពេញតម្រូវការទាំងនេះដោយការរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃប្រព័ន្ធសហគ្រាស ProjectWise, SYNCHRO និង AssetWise ដោយភាពស្មោះត្រង់ផ្នែកវិស្វកម្មក្នុងកម្មវិធីរបស់យើង និងការប្តេជ្ញាចិត្តចំពោះភាពបើកចំហ រួមទាំងការតាំងចិត្តតែមួយគត់របស់យើងក្នុងការរួមបញ្ចូលពេញលេញនូវទម្រង់ឯកសារវិស្វកម្មដែលពាក់ព័ន្ធ។ រូបមន្ត iTwin បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ឈានមុខគេតែមួយគត់ក្នុងកម្មវិធីរបស់យើងទាំងអស់ តាមរយៈការបង្ហាញយ៉ាងច្បាស់អំពីការប្រកួតប្រជែងនេះ។
កម្មវិធី ProjectWise ដំណើរការដោយ iTwin
ក្រុមហ៊ុន Bentley Systems ក៏បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងដ៏សំខាន់មួយសម្រាប់កម្មវិធី ProjectWise ដើម្បីពង្រីកវិសាលភាពរបស់វាពីវិស្វកម្មពិត និងចែកចាយចេញជាឌីជីថលពេញលេញ។ ដោយការបំពេញបន្ថែមលំហូរការងារផ្អែកលើឯកសារតាមលំដាប់លំដោយនៃគម្រោងនីមួយៗជាមួយលទ្ធភាពចល័តព័ត៌មានក្នុង data-centric និងការវិភាគទិន្នន័យពីគ្រប់គម្រោងទាំងអស់ ដើម្បីផលិតចេញ digital twin លក្ខណៈដោយឡែកថ្មីមួយ៖
តាមរយៈផលប័ត្រគម្រោងថ្មី និងសមត្ថភាពគ្រប់គ្រងកម្មវិធី អ្នកប្រើប្រាស់កម្មវិធី ProjectWise ឥឡូវនេះអាចអនុវត្តការវិភាគនៅកម្រិតដ៏គួរឱ្យទុកចិត្តបានសម្រាប់ផ្នែកវិស្វកម្មនៃគ្រប់គម្រោងទាំងអស់ ដោយសិក្សា និងប្រើប្រាស់ឡើងវិញនូវទិន្នន័យគម្រោងដ៏សម្បូរបែប និងរក្សាចំណេះដឹងដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃគម្រោងនាពេលអនាគត។ និង
- តាមរយៈសមត្ថភាព ឌីជីថលភ្លោះថ្មី អ្នកប្រើប្រាស់កម្មវិធី ProjectWise អាចធ្វើការពិនិត្យកែសម្រួលការឌីហ្សាញ និងបង្កើនប្រសិទ្ធភាព និងគុណភាពនៃការឌីហ្សាញរបស់ពួកគេក្នុងកម្រិតខ្ពស់ ហើយថែមទាំងបង្កើនភាពសម្បូរបែបនៃការចែកចាយឌីជីថលរបស់ពួកគេសម្រាប់ការសាងសង់ និងប្រតិបត្តិការ ដើម្បីគេអាចកំណត់ការឈរជើងសម្រាប់អាជីវកម្មរបស់ពួកគេនៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរសេវាកម្មឌីជីថលក្រោយការប្រគល់-ទទួល។
បើកដំណើរការដោយ iTwin កម្មវិធី ProjectWise នឹងជួយដល់៖
- កម្មវិធី iTwin Capture ក្នុងការរួមបញ្ចូលគំរូទិន្នន័យ បង្កើនកម្រិតបទដ្ឋាន ចាប់យក និងត្រួតពិនិត្យបរិបទក្នុងការឌីហ្សាញ សម្របសម្រួលភូគព្ភសាស្រ្តជាមួយទិន្នន័យវិស្វកម្ម
- កម្មវិធី iTwin Experience នឹងបង្ហាញរូបភាពដែលអាចមើលឃើញជាលក្ខណៈ 3D ទៅក្នុងគម្រោងឌីជីថលភ្លោះ ដោយការធានាបាននូវគុណភាព និងធ្វើឱ្យប្រសើរឡើងសម្រាប់ការប្រតិបត្តិ
- កម្មវិធី Bentley’s infrastructure schemas ដែលមានសមត្ថភាពអាចប្រៀបធៀប ទិន្នន័យក្នុងឯកសារឌីហ្សាញដោយឆ្លងកាត់បែបផែនជាច្រើនដើម្បីសិក្សាទៅលើឌីហ្សាញនានា និងគម្រោងផ្សេងៗគ្នា និង
- កម្មវិធីជាច្រើនទៀត មានដូចជា ProjectWise 4D Design Review, Advanced Design Validation, ProjectWise Components Center, Digital Delivery.
ដំណើរការដោយ iTwin នៅក្នុងប្រព័ន្ធ Bentley Infrastructure Cloud កម្មវិធី ProjectWise នឹងដើរតួនាទីជាអ្នកចែកចាយគំរូឌីជីថល ដើម្បីបង្កើនឱកាសសម្រាប់ក្រុមហ៊ុនវិស្វកម្ម ខណៈពេលដែលហានិភ័យរបស់ពួកគេត្រូវបានកាត់បន្ថយ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគម្រោង និងការធានាគុណភាព។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះដែលត្រូវបានបង្កើតឡើងក្នុងដំណាក់កាលឌីហ្សាញ អាចមានតម្លៃសម្រាប់ម្ចាស់ ឬប្រតិបត្តិករ ដែលវានឹងជួយបន្ថែមទៀតក្នុងគម្រោង ដែលវាជួយដល់ក្រុមហ៊ុនវិស្វកម្មក្លាយជា “Digital Integrators” នៅពេលមានគម្រោង ឬគំរូដដែលៗនេះជាថ្មី ដែលអាចគ្រប់គ្រងបានរាល់ទិន្នន័យ សុវត្ថិភាព សិទ្ធប្រើប្រាស់ និងការតាមដានជាប្រចាំ។

លោកស្រី Lori Hufford អនុប្រធានកិច្ចសហការផ្នែកវិស្វកម្មសម្រាប់ Bentley Systems បានធ្វើអត្ថាធិប្បាយថា “ក្រុមហ៊ុនវិស្វកម្មសព្វថ្ងៃនេះប្រឈមមុខនឹងការប្រកួតប្រជែងដែលមិនធ្លាប់មានពីមុនមក និងកាន់តែច្រើនឡើងៗជាមួយគម្រោងថ្មីៗដែលល្អៗជាមុន ខណៈធនធានមនុស្សដែលមានទេពកោសល្យរបស់ពួកគេកាន់តែខ្សត់ខ្សោយ និងចូលនិវត្តន៍ ដែលវាប្រឈមនឹងការបាត់បង់តម្លៃនៃចំណេះដឹងក្នុងស្ថាប័នមួយ។ ប៉ុន្តែតាមរយៈការប្រើប្រាស់ iTwin Platform ឥឡូវនេះយើងអាចជំរុញកម្មវិធី ProjectWise លើសពីការងារវិស្វកម្មដែលកំពុងដំណើរការសម្រាប់គម្រោងមួយក្នុងពេលតែមួយ ដើម្បីប្រើប្រាស់លើគម្រោងទាំងអស់ក្នុងការបង្កើនការយល់ដឹង ការសិក្សា និងការប្រើប្រាស់ឡើងវិញ និងសម្រាប់ម៉ាស៊ីនសិក្សា (machine learning)។ អ្នកប្រើប្រាស់ ProjectWise នឹងទទួលបានបទពិសោធន៍ពីគម្រោងជាច្រើនដែលបានបញ្ចូលនៅក្នុងបណ្ណសារនៃកម្មវិធី ProjectWise របស់ពួកគេ។ ឥឡូវនេះ កិច្ចការនេះជាផ្នែកមួយក្នុងប្រព័ន្ធ Bentley Infrastructure Cloud ដែលកម្មវិធី ProjectWise អាចជំរុញឱ្យមានការផ្លាស់ប្តូរជំហានជាចាំបាច់ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ជាមួយការផ្លាស់ប្តូរនៃក្រុមហ៊ុនវិស្វកម្មតាមរយៈការគ្រប់គ្រងតាមបែបឌីជីថល។
ជាចុងក្រោយនេះ Bentley ក៏បានប្រកាសពីលទ្ធភាពទទួលបានដំណោះស្រាយជាក់លាក់នៃទ្រព្យសកម្មថ្មីៗ ដែលដំណើរការដោយ iTwin ដោយប្រើប្រាស់នូវបច្ចេកវិទ្យា iTwin Experience, iTwin Capture និង iTwin IoT ដើម្បីផ្តល់ការត្រួតពិនិត្យសុខភាពទ្រព្យសម្បត្តិតាមពេលវេលាជាក់លាក់មួយ និងទៅតាមគម្រោងនីមួយៗ ដូចជា AssetWise Bridge monitory solution សម្រាប់គម្រោងស្ពាន និង AssetWise Dam Monitoring solution សម្រាប់គម្រោងទំនប់វារីអគ្គិសនី។

លោក Cory Baldwin អនុប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ IoT ក្នុងក្រុមហ៊ុន Bentley Systems បាននិយាយថា “យើងចង់ធ្វើឱ្យក្រុមហ៊ុនវិស្វកម្មក្លាយជាអ្នកបញ្ចូលឌីជីថលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះដែលពួកគេបង្កើតក្នុងដំណាក់កាលចែកចាយគម្រោង និងដើម្បីរៀបចំដំណើរការកូនភ្លោះឌីជីថលសម្រាប់ម្ចាស់ប្រតិបត្តិករ។ ដើម្បីពន្លឿនឱកាសទាំងនេះ ឥឡូវនេះ ក្រុមហ៊ុនវិស្វកម្មអាចចាប់ផ្តើមយ៉ាងឆាប់រហ័សជាមួយនឹង iTwin Capture, iTwin Experience, iTwin IoT និងដំណោះស្រាយតាមបច្ចេកវិទ្យា Cloud ដើម្បីតាមដានតាមរយៈកម្មវិធី AssetWise ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ថែមកម្មវិធីវិភាគ ជាមួយគម្រោងសំណង់ជាក់លាក់ និងលក្ខណៈដោយឡែករបស់ខ្លួនមួយ។
តើគេអាចទទួលបានសេវាកម្មបច្ចេកវិទ្យា Bentley Infrastructure Cloud នៅឯណា?

លោក Michael Campbell ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Bentley បានសន្និដ្ឋានថា “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ទ្រព្យសកម្ម ហើយយល់យ៉ាងច្បាស់ថាពួកគេចង់បានការច្នៃប្រឌិតដោយមិនមានការរំខានចេញពីកំហុសណាមួយទៅថ្ងៃខាងមុខ។ ជាមួយនឹងប្រព័ន្ធ Bentley Infrastructure Cloud អ្នកប្រើប្រាស់កម្មវិធី ProjectWise, SYNCHRO, និង AssetWise នឹងបង្កើនល្បឿននៃការអភិវឌ្ឍន៍ជំនាញរបស់ពួកគេទៅកាន់កូនភ្លោះឌីជីថល ដែលមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារដែលមានស្រាប់របស់ពួកគេឡើយ សម្រាប់កិច្ចសហការផ្នែកវិស្វកម្ម ការសាងសង់ និងការគ្រប់គ្រងប្រតិបត្តិការសំណង់។ លើសពីនេះ គម្រោងដែលមានស្រាប់ និងឯកសារទ្រព្យសកម្មរបស់ពួកគេ វានឹងរួមចំណែកឆ្ពោះទៅអនាគតដែលផ្តោតលើ និងផ្តើមចេញពីទិន្នន័យរបស់ពួកគេបានចែករំលែក»។
ប្រព័ន្ធ Bentley Infrastructure Cloud ដែលរួមមាន ProjectWise, SYNCHRO និង AssetWise អាចរកបាននៅទីនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.bentley.com។
About Bentley Systems
Bentley Systems (Nasdaq: BSY) is the infrastructure engineering software company. We provide innovative software to advance the world’s infrastructure – sustaining both the global economy and environment. Our industry-leading software solutions are used by professionals, and organizations of every size, for the design, construction, and operations of roads and bridges, rail and transit, water and wastewater, public works and utilities, buildings and campuses, mining, and industrial facilities. Our offerings include MicroStation-based applications for modeling and simulation, ProjectWise for project delivery, AssetWise for asset and network performance, Seequent’s leading geoprofessional software portfolio, and the iTwin platform for infrastructure digital twins. Bentley Systems employs more than 4,500 colleagues and generates annual revenues of approximately $1 billion in 186 countries.
www.bentley.com
- Video Advertisement -