ក្រុមហ៊ុន CDK Development និង Imajineer ប្រកាសអភិវឌ្ឍគម្រោងខុនដូដ៏ប្រណិត «Citadel Manor» នៅកណ្ដាលរាជធានីភ្នំពេញ
ស្ថិតនៅក្នុងការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរស់នៅបែបទំនើប និងទាន់សម័យ ក្រុមហ៊ុនឈានមុខគេចំនួនពីរក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា CDK Development និង Imajineer បានសហការគ្នាជាផ្លូវការដើម្បីអភិវឌ្ឍគម្រោង Citadel Manor ដែលជាគម្រោងខុនដូដ៏ប្រណិត និងមានការច្នៃប្រឌិតថ្មី សម្រាប់ការរស់នៅកណ្ដាលទីក្រុងបែបស៊ីវិល័យក្នុងរាជធានីភ្នំពេញ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន CDK Development និង Imajineer នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីឥស្សរជនដ៏មានឥទ្ធិពលជាច្រើនរូបនៅក្នុងវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច រួមទាំងភ្ញៀវកិត្តិយសពីវិស័យសារព័ត៌មាននានា កាលពីថ្ងៃទី០៨ សីហា ២០២៥។
គួរបញ្ជាក់ថា គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅតំបន់ដ៏មានសក្ដានុពល នៃតំបន់ទួលទំពូង។
គម្រោងអភិវឌ្ឍខុនដូ Citadel Manor ដ៏ទំនើបនេះ គឺជាការសហការដែលមានការយកចិត្តទុកដាក់ខ្ពស់បំផុត រវាង ក្រុមហ៊ុន CDK Development និងក្រុមហ៊ុនបច្ចេកវិទ្យា Imajineer ដែលមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យអភិវឌ្ឍន៍ ការរចនាបរិក្ខាបទទំនើប ដើម្បីផ្តល់នូវបទពិសោធន៍នៃការរស់នៅថ្មី កាន់តែប្លែក ដែលខុសប្លែកពីការរស់នៅនាពេលកន្លងមក។
“ខុនដូ Citadel Manor មិនត្រឹមតែជាគម្រោងអចលនទ្រព្យប្រណិតធម្មតានោះទេ ប៉ុន្តែវាជាចក្ខុវិស័យថ្មីមួយដែលលើសពីការរំពឹងទុករបស់អ្នក“ ក៏ព្រោះតែ អនាគត គឺជាការអភិវឌ្ឍន៍ដែលជំនួសនូវភាពសាមញ្ញ”។
នៅក្នុងពិធីនេះក៏បានធ្វើបទបង្ហាញពីផែនការរចនាជាផ្លូវការនៃចក្ខុវិស័យស្ថាបត្យកម្មរបស់គម្រោង បន្ទាប់មកក៏មានការទទួលទានអាហារថ្ងៃត្រង់លក្ខណៈឯកជនជាមួយអ្នកពាក់ព័ន្ធសំខាន់ៗផងដែរ។
គួរបញ្ជាក់ថា គម្រោងខុដូ Citadel Manor គឺកើតចេញពីគំនិតដ៏សាមញ្ញមួយ ដែលបានការបោះបង់ទម្លាប់ចាស់ៗ ដើម្បីអភិវឌ្ឍន៍អនាគតនៃការរស់នៅបែបទំនើប និងទាន់សម័យវិញម្តង។
គម្រោងនេះ នឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យនៅកណ្ដាលរាជធានីភ្នំពេញ ដែលមិនត្រឹមតែផ្តល់អំណោយផលទាំងទីតាំង និងការរចនាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនៈដ៏ក្លាហាន និងសមត្ថភាពរបស់ក្រុមការងារដែលស្ថិតនៅពីក្រោយគម្រោងនេះផងដែរ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖
📞 +៨៥៥ ៦៩ ៦៩០ ៥៨៨
🌐 www.myfirstcorner.com (http://www.myfirstcorner.com/)
📩 Telegram: @titanstarnetwork



