ក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស

ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។

យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រាក់ដ៏មហិមាជាង ៣០ប៊ីលានដុល្លារ ដែល Ford គ្រោងចំណាយត្រឹមឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅជាការផលិតរថយន្តអគ្គិសនីវិញ។ Ford ក៏រំពឹងថា ៤០% នៃការលក់ទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី ត្រឹមឆ្នាំ២០៣០។

យ៉ាងណាមិញ រោងចក្រទាំង២ នឹងមានទីតាំងស្ថិតនៅរដ្ឋ Kentucky និងរដ្ឋ Tennessee នៃប្រទេសអាមេរិក ដោយគម្រោងនឹងរួមបញ្ចូលការបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីចំនួន ៣កន្លែង និងរោងចក្រផលិតរថយន្តភីកអាប់ចំនួន ១កន្លែងផងដែរ។

លោកស្រី Lisa Drake បានមានប្រសាសន៍ថា៖ «អនាគត រថយន្តអគ្គិសនី នឹងផ្លាស់ប្តូរក្នុងរយៈពេល ២-៣ទសវត្សខាងមុខនេះ ហើយយើងចង់បង្កើនសមត្ថភាព ស្របពេលដែលទីផ្សារ រថយន្តអគ្គិសនីកំពុងកើនឡើង»។

លោកស្រីបន្ត រោងចក្រនឹងចាប់ផ្តើមផលិតអាគុយ និងឡានដឹកទំនិញ នៅឆ្នាំ ២០២៥ ខាងមុខ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ford ក៏បានប្រកាសកំពុងវិនិយោគទឹកប្រាក់សរុប ៥២៥ លានដុល្លារ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេសជួសជុល រថយន្តអគ្គិសនី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]