ក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។

តាមរយៈជំនួបនោះដែរ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងនីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជូនគណៈប្រតិភូឱ្យយល់កាន់តែច្បាស់ពីស្ថានភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាបច្ចុប្បន្ន និងភាពសាមញ្ញនៃនីតិវិធីស្នើសុំ វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

សូមរម្លឹកថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់  ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]