ក្រុមហ៊ុន LSCG Group ប្រកាសបោះទុន ១៦៨លានដុល្លារ បន្តអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន ១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។

លោកអគ្គនាយកក្រុមហ៊ុន LSCG បានគូសបញ្ជាក់ថា  ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួនដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។

លោកបន្ត មុននឹងឈានដល់ការសម្រេចខាងលើនេះ ក្រុមហ៊ុន LSCG Group និងដៃគូរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគណៈអភិបាលក្រុងព្រះសីហនុជាច្រើនលើកជាច្រើនសាររួចមកហើយ ដោយបានចំណាយពេលជាច្រើនឆ្នាំហើយដែរ ដូច្នេះយើងបានសិក្សាគម្រោងប្លង់មេ (Master Plan) និងលើកសំណើរជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ Master Plan ក្រុងព្រះសីហនុ ដោយបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ខណៈគម្រោងទាំងនោះរួមមានការវិនិយោគទីក្រុងវៃឆ្នាត ធ្វើទំនើបកម្មក្រុងព្រះសីហនុទាំងមូល គម្រោងទឹកស្អាត និងគម្រោងគ្រប់គ្រងទឹកកង្វក់ក្នុងទីក្រុង។

លោកបន្ថែមថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលចង់ដោះស្រាយ និងជួយសម្រួលបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ ដូច្នេះក្រុមហ៊ុន LSCG សូមចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ដោយរួមសហការជាមួយដៃគូរ ដើម្បីជួយជំរុញគម្រោងអចលនទ្រព្យ និងគម្រោងថ្មីៗកំពុងសិក្សា ជាពិសេសអគារដែលកំពុងជាប់គាំងដើម្បីបន្តសង់បញ្ចប់ជាជាងទុកចោលក្នុងលក្ខណៈអគារសំណល់បែបនេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខរដ្ឋបាលយើងខ្ញុំដូចខាងក្រោម៖

លេខ Telegram +៨៥៥ ១០ ៨០៤ ៨០៤ ឬមកកាន់ទីតាំងការិយាល័យនៅ វីឡាទោល A លេខ ០៣ ផ្លូវលេខ ០៩ បុរីប៉េងហួតបឹងស្នោ ឬនៅការិយាល័យក្នុងសណ្ឋាគារផ្កាយ៥ Prince Times ក្រុងព្រះសីហនុ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]