ក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ

ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។

គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូបសំណាកព្រះពុទ្ធប្បដិមាករនេះមានចម្ងាយ ១,២គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ និងចម្ងាយ ២,៣គីឡូម៉ែត្រ ពីទីតាំងខ្មែរធ្វើបាន។

នេះគឺជាគម្រោងសាងសង់ពុទ្ធបដិមាករទី៣ នៅក្នុងខេត្តជាប់មាត់សមុទ្រ បន្ទាប់ពីគម្រោងសាងសង់រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើកំពូលភ្នំបូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដែលមានកម្ពស់រហូតដល់១០៨ម៉ែត្រ និងគម្រោងរបស់ក្រុមហ៊ុនឡាវ ដែលមានបំណងចង់សាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុនេះផងដែរ៕ (អានបន្ថែម និងបន្ថែម)

បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈពិនិត្យ និងពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងរចនាបថនៃស្ថាបត្យកម្មខ្មែរ ដោយនៅថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២៣ ឯកឧត្ដម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ​ និងឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការង​ នៃគណៈស្ថាបត្យករកម្ពុជា បានចូលរួមពិភាក្សាការងារសំណើរសុំសាងសង់ព្រះពុទ្ធប្បដិមាករ ជាមួយក្រុមការងារនៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​ ដឹកនាំដោយ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]