ក្រុមហ៊ុន Sika ប្រារព្ធខួប ១៥ឆ្នាំសម្រាប់ប្រតិបត្តិការនៅកម្ពុជា

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ គឺជាគម្រប់ ១៥ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុន SIKA នៅក្នុងទីផ្សារកម្ពុជា។

SIKA គឺជាអ្នកផ្គត់ផ្គង់សកលនូវសារធាតុគីមីជំនាញសម្រាប់ការសាងសង់ ដែលមានទីស្នាក់ការធំនៅប្រទេសស្វីសជាមួយនិងបទពិសោធន៍ជាង១០០ឆ្នាំ។

អ្នកជំនាញគីមីដ៏ធំមួយនេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសកម្ពុជាកាលពី ១៥ឆ្នាំមុន ក្រោមឈ្មោះថាក្រុមហ៊ុន SIKA (Cambodia) Ltd.។ មកដល់ពេលនេះ ក្រុមហ៊ុនបានប្រតិបតិ្តការដោយមានបុគ្គលិកចំនួន ៣៥នាក់ ខណៈដែលរោងចក្រក្នុងស្រុកបានបើកនៅឆ្នាំ២០១៥ ដោយមានសមត្ថភាពផលិតល្បាយសារធាតុចំនួន ៦០.០០០លីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើទីផ្សារចំនួនប្រាំពីរគឺ បេតុងលាយ និងស៊ីម៉ង់តិ៍បូក ដំណោះស្រាយភាពធន់នឹងទឹក ដំណោះស្រាយដំបូល ដំណោះស្រាយកម្រាល ដំណោះស្រាយចំពោះការការពារ និងជួសជុលកែលម្អ ដំណោះស្រាយការបិត និងភ្ជាប់ និង សម្រាប់ឧស្សាហកម្មសមុទ្រ និងរថយន្ត។ គម្រោងធំៗមួយចំនួនដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្ពានអ្នកលឿង ទីក្រុង Olympia ទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដា រោងចក្រក្រោន មូលដ្ឋានកងទ័ពជើងទឹករាម និងបុរី ប៉េង ហួត ជាដើម។ SIKA បានចូលរួមជាសមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) នៅឆ្នាំ 2012 ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានក្លាយជាសមាជិកសកម្មខ្លាំងរបស់CCA តាមរយៈការជួយពង្រីកសមាជិកភាពរបស់សមាគម ព្រមទាំងរួមចំណែកដល់ឧស្សាហកម្មសំណង់របស់ប្រទេស។ ថ្លែងនៅក្នុងពិធីគម្រប់ខួប15ឆ្នាំនៅសណ្ឋាគារសូហ្វីតែល លោក Antoine Danielli នាយកគ្រប់គ្រងក្រុមហ៊ុន SIKA Cambodia បានថ្លែងអំណរគុណចំពោះការរីកលូតលាស់ខ្លាំងនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជាដោយបានអះអាងថា “ក្រុមហ៊ុន SIKA មានមោទនភាពដែលបានបង្កើតរោងចក្រក្នុងប្រទេសកម្ពុជា ដែលផលិតជាចម្បងនូវបេតុងលាយ និងស៊ីម៉ង់តិ៍បូក ដើម្បីដឹកនាំនៅក្នុងទីផ្សារកម្ពុជា។ វាជាកិត្តិយសរបស់យើងដែលមានផលិតផលគុណភាពស្វីសបោះត្រាថា ផលិតនៅក្នុងប្រទេសកម្ពុជា”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]