ក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី
ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្លោះ ជួយសម្រួលដល់ការគ្រប់គ្រងគម្រោងទាន់ពេលវេលា ជាពិសេសកាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន
- បណ្តាញផ្លូវបង់ថ្លៃថ្មីប្រវែង 62 គីឡូម៉ែត្រ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងរដ្ឋធានីថ្មី នូសាន់តារា របស់ឥណ្ឌូនេស៊ី និងជាទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។
- ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលចាប់ដៃគូជាមួយក្រុមហ៊ុន PT Nindya Karya និង PT Modern Widya Technical នាំការងារតភ្ជាប់ស្ពានប្រវែង 6,675 គីឡូម៉ែត្រ ពី Simpang Tempadung ទៅកោះ Balang។
- កម្មវិធីឌីជីថលភ្លោះនឹងជួយបញ្ចៀសការពន្យារពេលសាងសង់ និងជួយគម្រោងអនុវត្តតាមប្រតិទិនការងារ។
- ដោយផ្អែកលើកម្មវិធី Bentley គេអាចត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine និងគ្រប់គ្រងការងារសាងសង់តាមទម្រង់ឌីជីថល។
កែលម្អការតភ្ជាប់ទៅកាន់ទីក្រុង
រដ្ឋធានី Nusantara គ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ 2024 ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដោយ ជំនួសទីក្រុងហ្សាកាតាសព្វថ្ងាំ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ 2,560 គីឡូម៉ែត្រការ៉េ ទីក្រុងដែលបានគ្រោងទុកថ្មីនេះមានទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Borneo ក្នុងខេត្ត East Kalimantan ហ៊ុំព័ទ្ធដោយទេសភាពភ្នំ ព្រៃឈើ និងឆ្នេរសមុទ្រធម្មជាតិ។ សាងសង់ឡើងជាមួយនឹងអត្តសញ្ញាណជាតិដែលលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទេសចរណ៍ ទីក្រុងកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបដើម្បីគាំទ្រការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ជាមួយថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍បរិស្ថានបៃតង។ ការតភ្ជាប់ផ្លូវថ្នល់ ការិយាល័យរដ្ឋាភិបាល ឧបករណ៍ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់កំពុងត្រូវបានសាងសង់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយភាពវៃឆ្លាត និរន្តរភាព ការការពារព្រៃឈើ និងគោលដៅបំភាយកាបូនសូន្យ ដើម្បីក្លាយជាទីក្រុងព្រៃឈើឆ្លាតវៃលំដាប់ពិភពលោក។
ជាផ្នែកមួយនៃគម្រោងយក្ស ទីក្រុងឆ្លាតវៃនេះ មានផ្លូវល្បឿនលឿនប្រវែង 75,62 គីឡូម៉ែត្រ ជាផ្លូវបង់ថ្លៃ ត្រូវបានសាងសង់ដើម្បីកែលម្អការតភ្ជាប់ និងកាត់បន្ថយពេលវេលាធ្វើដំណើរពី 2,5 ម៉ោងទៅ 30 នាទី រវាងទីក្រុង Balikpapan និងតំបន់រដ្ឋបាលកណ្តាល (CGCA) នៃរដ្ឋធានី។ ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលទទួលខុសត្រូវលើកំណាត់ផ្លូវពី Simpang Tempadung ទៅ Jembatan Pulau Balang មានប្រវែងសរុប 6,675 គីឡូម៉ែត្រ នៃបណ្តាញផ្លូវថ្នល់ ដោយភ្ជាប់អាកាសយានដ្ឋាន IKN VVIP ថ្មីទៅកាន់ CGCA តាមរយៈស្ពាន Pulau Balang ដែលមានស្រាប់។ លោក Indah Nurcahyani ជាវិស្វករ BIM នៅក្រុមហ៊ុន Waskita Karya បាននិយាយថា “ក្នុងនាមជាអ្នកម៉ៅការចម្បង ការមានប្រព័ន្ធទំនាក់ទំនងទិន្នន័យដ៏ល្អរវាងភាគីពាក់ព័ន្ធគឺចាំបាច់ដើម្បីធានាថាគម្រោងនេះស្ថិតក្នុងកាលវិភាគការងារ”។
ឧបសគ្គនៅការដ្ឋាន សមត្ថភាពគូសប្លង់ និងការគ្រប់គ្រងការផ្លាស់ប្តូរ
ខណៈពេលដែលគោលបំណងនៃការសាងសង់រដ្ឋធានីថ្មីត្រូវបានដាក់ជាយុទ្ធសាស្ត្រនៅកណ្តាលប្រជុំកោះឥណ្ឌូនេស៊ី សណ្ឋានដីនៃតំបន់នេះមានព្រៃភ្នំខៀវស្រងាត់គ្របដណ្តប់ដោយដីទន់ និងដីឥដ្ឋ។ លោក Nurcahyani បាននិយាយថា “លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលត្រូវពិចារណាក្នុងការរចនាប្លង់ គឺសណ្ឋានដី ដែលត្រូវការកាត់ភ្នំជាច្រើន និងលក្ខខណ្ឌភូមិសាស្ត្រដែលគ្របដណ្ដប់ដោយដីទន់ និងស្រទាប់ដីឥដ្ឋ” ។ ឧបសគ្គទាំងនេះ គឺជាត្រូវតម្រងអ័ក្សផ្លូវជាមួយស្ពាន Pulau Balang ដែលបានសាងសង់រួចហើយ។ ពីគំរូ 3D ដំបូង លោក Waskita Karya បានដឹងថាផែនការរចនាផ្លូវជាមូលដ្ឋានមិនសមស្របជាមួយស្ពានដែលមានស្រាប់នោះទេ។ “គឺមានភាពខុសគ្នានៃការតម្រង់អ័ក្សផ្តេកប្រហែល 1,5 ម៉ែត្រ និងសម្រាប់អ័ក្សបញ្ឈរមានកម្ពស់ខុសគ្នាជាមធ្យម៤ម៉ែត្រ។” នេះបើតាមលោក Nurcahyani ។
ភាពខុសគ្នានៃគម្លាត និងកម្ពស់រវាងផ្លូវបង់ថ្លៃ និងស្ពាន ត្រូវតែពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន ដែលស្ថិតនៅកន្លែងផ្សេងៗគ្នាឆ្ងាយពីទីតាំងគម្រោង ហើយការរចនាប្លង់ត្រូវសម្រេចចិត្តឲ្យបានឆាប់រហ័ស ដើម្បីគម្រោងអនុវត្តទាន់ប្រតិទិនការងារ។ ដើម្បីដោះស្រាយបញ្ហារចនាប្លង់ ខណៈដែលប្លង់គ្រឿងបង្គុំ ត្រូវធានាបាននូវកម្លាំងទ្រស្របទៅតាមសណ្ឋានដី និងពេលវេលាបញ្ចប់ដ៏ចង្អៀត ក្រុមហ៊ុន Waskita Karya ចង់បង្កើតដំណើរការត្រួតពិនិត្យការរចនាសម្របសម្រួលមួយដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរគំនូសប្លង់ប្រកបដោយសក្តានុពល ដោយការកែតម្រូវទំហំផ្លូវដើម្បីបំពេញតាមប៉ារ៉ាម៉ែត្រស្ពានដែលមានស្រាប់។ លោក Nurcahyani បាននិយាយថា “ការផ្តោតសំខាន់ គឺការពិនិត្យឡើងវិញ និងផ្លាស់ប្តូរការរចនាប្លង់យ៉ាងឆាប់រហ័ស ដោយភាពច្បាស់លាស់ និងត្រឹមត្រូវ” ។ ក្រុមហ៊ុន Waskita Karya ត្រូវការកម្មវិធីឌីជីថលមួយដែលបញ្ចូលមុខងារពហុជំនាញដែលងាយស្រួល រហ័ស និងត្រឹមត្រូវ ដើម្បីឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធអាចមើលឃើញ និងទំនាក់ទំនងដើម្បីធ្វើការសម្រេចចិត្តបានទាន់ពេលវេលា និងដោយល្អបំផុតទាក់ទងនឹងការផ្លាស់ប្តូរការរចនាប្លង់នេះ។
ការបង្កើតខ្សែចង្វាក់ការងាររួមគ្នា និងឌីជីថលភ្លោះ
ក្រុមហ៊ុន Waskita Karya បានប្រើកម្មវិធីទិន្នន័យទូទៅ ProjectWise® សម្រាប់អ្នកចូលរួមទាំងអស់អាចចូលប្រើព័ត៌មានគម្រោងបច្ចុប្បន្ន។ ជាមួយ iTwin® ពួកគេបានបង្កើតបរិយាកាសត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine។ ពួកគេបានធ្វើ survey នៅការដ្ឋានដោយប្រើយន្តហោះដ្រូនដើម្បីចាប់យករូបភាពដែលបង្ហាញពីសណ្ឋានដី និងស្ថានភាពស្ពាន។ ដោយប្រើ iTwin Capture Modeler (ឬ ContextCapture) និងបំលែងរូបភាពទៅជារូបពិតនិម្មិត 3D ដែលអាចទាញរូបភាពដើម្បីមើលស្ថានភាពគ្រប់ជ្រុង។ លោក Nurcahyani បាននិយាយថា “យើងបានចាប់យករូបភាពជាងមួយម៉ឺនប៉ុស្តិ៍ ហើយដំណើរការវានៅក្នុង iTwin Capture Modeler ដោយបង្កើតគំរូ 3D កម្រិតខ្ពស់នៃស្ពានដែលមានស្រាប់ បន្ទាប់មកអាប់ឡូតទៅកាន់ Cloud Machine”។ ការរួមបញ្ចូលកម្មវិធីគំរូ 3D បើកចំហរបស់ Bentley ពួកគេបានបង្កើតគំរូប្លង់ 3D និងឌីជីថលភ្លោះនៃស្ពាន និងផ្លូវបង់ថ្លៃ។
ដោយធ្វើការនៅក្នុងបរិយាកាសឌីជីថលដែលអាចភ្ជាប់គ្នាទៅវិញទៅមកបាន ក្រុមការងារបានពិនិត្យ និងផ្តល់យោបល់លើម៉ូដែល ដោយស្វែងយល់ពីការផលប៉ះពាល់នៅពេលនៅពេលប្រតិបត្តិ និងអាចទស្សន៍ទាយស្ទើរតែគ្រប់បញ្ហានៅការដ្ឋានដែលអាចកើតមាន។ ដូចការពិភាក្សាបានដំណើរការ ក្រុមការងារបានធ្វើការសម្រេចចិត្តទាក់ទងនឹងការផ្លាស់ប្តូរគំនូសប្លង់ ការធ្វើបច្ចុប្បន្នភាព និងធ្វើសមកាលកម្មម៉ូដែលយ៉ាងរលូនតាមរយៈកម្មវិធី iTwin Platform របស់ Bentley ដោយលុបបំបាត់ការទាញឯកសារចេញ-ចូល ដែលចំណាយពេលច្រើន។ ក្រុមការងារក៏មានលទ្ធភាពចូលទៅកាន់ឌីជីថលភ្លោះតាមរយៈថេប្លេតដើម្បីកត់ត្រាការត្រួតពិនិត្យរបស់ពួកគេដោយផ្ទាល់នៅលើម៉ូដែល។ លោក Nurcahyani បាននិយាយថា “ការធ្វើការជាមួយឌីជីថលភ្លោះ 3D មានន័យថាក្រុមការងារអាចពិនិត្យមើលផែនការរចនាប្លង់ជាមូលដ្ឋានពីចម្ងាយ កត់ត្រាការរកឃើញដោយផ្ទាល់នៅលើប្លង់នូវចំណុចត្រូវកែតម្រូវ និងកំណត់ឱ្យបានត្រឹមត្រូវនូវតំបន់ដែលត្រូវការកែលម្អ”។ ដំណោះស្រាយឌីជីថលភ្លោះដែលមានមូលដ្ឋានលើ Cloud Machine ជួយសម្រួលដល់កិច្ចសហការក្នុងចំណោមអ្នករចនាប្លង់ និងបុគ្គលិកសំណង់របស់ Waskita Karya ដោយពន្លឿនការសម្រេចចិត្តជាមួយព័ត៌មានដែលបានផ្តល់ ដើម្បីធានាបាននូវការកែតម្រង់ស្ពានជាមួយផ្លូវ និងអាចដំណើរការគម្រោងឆ្ពោះទៅមុខ។
ប្រព័ន្ធអេកូឌីជីថលដែលបានតភ្ជាប់ឧស្សាហ៍កម្មដឹកជញ្ជូន
កម្មវិធីម៉ូដែលរួមបញ្ចូលគ្នារបស់ Bentley បានផ្តល់ប្រព័ន្ធអេកូឌីជីថលដែលភ្ជាប់គ្នាដើម្បីបង្កើតឌីជីថលភ្លោះ និង ធ្វើការពិនិត្យការរចនាប្លង់ដែលសម្របសម្រួលតាមស្ថានភាពជាក់ស្តែង ដោយកាត់បន្ថយពេលវេលារចនាប្លង់ 40% និងពេលវេលាត្រួតពិនិត្យនៅការដ្ឋាន 50% ។ លោក Nurcahyani បាននិយាយថា ” ឌីជីថលភ្លោះផ្តល់នូវទិន្នន័យ និងព័ត៌មានដ៏មានតម្លៃ និងមុខងារទំនាក់ទំនង ដែលអនុញ្ញាតឱ្យមានការសហការគ្នាក្នុងពេលវេលាជាក់ស្តែង និងការដោះស្រាយបញ្ហាក្នុងចំណោមក្រុម ដោយមិនរំខានដល់ដំណើរការបច្ចុប្បន្ន” ។ ដោយការកែសម្រួលទំហំ (អ័ក្សផ្តេក) និងកម្ពស់ (អ័ក្សបញ្ឈរ) នៃផ្លូវនៅក្នុងរូប 3D និម្មិត ក្រុមហ៊ុន Waskita Karya បានសន្សំប្រាក់ចំនួន 12.5 ពាន់លាន IDR ក្នុងការកាត់បន្ថយការងារធ្វើសារឡើងវិញ។
ដោយប្រើកម្មវិធី Bentley ជាវេទិកាគ្រប់គ្រងការរចនាប្លង់ឌីជីថល និងគ្រប់គ្រងការងារសាងសង់ Waskita Karya អាចភ្ជាប់សំណុំទិន្នន័យជាច្រើន ដោះស្រាយបញ្ហាជាមុនតាមរយៈការមើលឃើញក្នុងប្លង់ឌីជីថល និងផ្តល់ព័ត៌មានសម្ភារៈត្រឹមត្រូវដល់ការដ្ឋាន។ ការអនុវត្តនេះបានសន្សំពេលវេលា និងកាត់បន្ថយចំណាយសំខាន់ៗ ខណៈពេលដែលលទ្ធផលដែលទទួលបានសម្រេចនូវគុណភាពខ្ពស់ បើប្រៀបធៀបទៅនឹងដំណើរការរចនាប្លង់ពីមុន។ ដំណោះស្រាយឌីជីថលភ្លោះបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងចំណោមវិស្វករ បុគ្គលិកការដ្ឋាន និងភាគីពាក់ព័ន្ធ ដោយបានលុបបំបាត់ចលនារថយន្តដឹកជញ្ជូន 20,000 ដង ក្នុងអំឡុងពេលសាងសង់ដំបូង ជាមួយការកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន 32,800 លីត្រ ដែលសន្សំបានចំនួន 590 លាន IDR ។ ការបង្កើតប្រព័ន្ធអេកូឌីជីថលជាលក្ខណៈតភ្ជាប់ និងប្រភពព័ត៌មានតែមួយ បានពង្រឹងគុណភាពនៃការរចនាប្លង់ កាត់បន្ថយហានិភ័យ និងផ្តល់នូវក្របខ័ណ្ឌឌីជីថលដ៏រឹងមាំសម្រាប់ការសាងសង់។ លោក Nurcahyani បាននិយាយថា “ឥឡូវនេះគម្រោងនេះកំពុងស្ថិតនៅក្រោមការសាងសង់ ហើយយើងរំពឹងថានឹងមានការរចនាប្លង់ត្រឹមត្រូវជាងមុន ដើម្បីកាត់បន្ថយការងារធ្វើសារឡើងវិញ [នៅនឹងកន្លែង] និងការចំណាយពាក់ព័ន្ធ” ។

រូបថតរបស់ PT Waskita Karya (Persero) Tbk៖ បង្ហាញពីដំណោះស្រាយឌីជីថលភ្លោះបានធ្វើឱ្យទំនាក់ទំនងការងារកាន់តែប្រសើរឡើង ដោយលុបបំបាត់ចលនារថយន្តដឹកជញ្ជូន 20,000 ដង ក្នុងអំឡុងពេលសាងសង់ដំបូង កាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន 32,800 លីត្រ និងសន្សំថវិកាចំនួន 590 លាន IDR ។

អ្នកនិពន្ធ៖ លោកស្រី Meg Davis គឺជានាយកទីផ្សារឧស្សាហកម្មសម្រាប់ដំណោះស្រាយផ្លូវ និងស្ពានរបស់ Bentley សម្រាប់ការធ្វើផែនការតាមរយៈការអនុវត្ត។ នាងបានធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនអស់រយៈពេលជាង 25 ឆ្នាំ ហើយបានកាន់តំណែងជាអ្នកដឹកនាំទីផ្សារនៅក្រុមហ៊ុនជាច្រើនដែលផ្តល់ដំណោះស្រាយលើកម្មវិធីដឹកជញ្ជូន។ នាងទទួលបានសញ្ញាបត្របរិញ្ញាបត្រពី UC Berkeley និង MBA ពីសាកលវិទ្យាល័យ San Francisco ។ នាងអាចទាក់ទងបានតាមរយៈ meg.davis@bentley.com
2023 Going Digital Awards Nominee
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, ContextCapture, iTwin, iTwin Capture Modeler, and ProjectWise are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -