ខណៈពាណិជ្ជកម្មចិន-លោកខាងលិចថយចុះ, ពាណិជ្ជកម្មចិន-អាស៊ាននឹងកើនដល់ $៦១៦ពាន់ពាន់លាន ក្នុងទសវត្សរ៍ក្រោយ

ប្រឈមមុខនឹងភាពតានតឹង និងការកើនឡើងនៃរនាំងពាណិជ្ជកម្មឥតឈប់ឈរ រវាងប្រទេសចិន និងលោកខាងលិច របាយការណ៍វិភាគថ្មីមួយដោយក្រុមប្រឹក្សាយោបល់បូស្តុន (BCG) បានព្យាករពីការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំនួសវិញ។ ភាពជាដៃគូសេដ្ឋកិច្ចថ្មីរវាងចិននិងអាស៊ានដែលកំពុងរីកចម្រើននេះ នឹងឈានដល់ ៦១៦ ពាន់ពាន់លានដុល្លារ នៅក្នុងទសវត្សរ៍ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ zawya.com នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤។

របាយការណ៍ស្រាវជ្រាវរបស់ BCG សង្កត់ធ្ងន់ថា ប្រទេសចិន ក្នុងនាមជាប្រទេសនាំចេញទំនិញឈានមុខគេរបស់ពិភពលោក នៅតែមានភាពធន់ក្នុងការទាញយកសក្ដានុពលពីពាណិជ្ជកម្មពិភពលោក។ ស្ថាប័នទីប្រឹក្សាដដែលបានកត់សម្គាល់ថា “ការរំខានណាមួយនៅក្នុងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច ទំនងជានឹងបង្វែរទិសដៅពាណិជ្ជកម្មឆ្ពោះទៅរកជម្រើសជំនួស ដោយសំអាងលើគុណសម្បត្តិសេដ្ឋកិច្ចដែលមានលក្ខណៈគ្រប់គ្រាន់ មានប្រៀបជាងនិងមានភាពសម្របខ្លួនបានល្អជាង របស់ប្រទេសចិន។”

ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការព្យាករថានឹងធ្លាក់ចុះ ១៩៧ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ពីកម្រិតឆ្នាំ ២០២២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ប៉ុន្តែស្ថិតក្នុងល្បឿនមួយយឺត បើប្រៀបធៀបទៅនឹងមធ្យមភាគនៃពាណិជ្ជកម្មសកល។

ទិដ្ឋភាពពាណិជ្ជកម្មសកលដែលកំពុងវិវឌ្ឍ ក៏បង្ហាញពីឱកាសសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មសកលរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១,២ពាន់ពាន់លានដុល្លារ​ (US$1.2 trillion) ហើយទំហំពាណិជ្ជកម្មរវាងឥណ្ឌានិងទីផ្សារសាកលនឹងកើនឡើងជាង ៣៩០ ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]