ខណ្ឌសែនសុខមានគម្រោងបុរីច្រើនជាងគេស្របពេលខណ្ឌជ្រោយចង្វារកំពុងទាក់ទាញខ្លាំង

ក្នុងចំណោមខណ្ឌទាំង១២នៅរាជធានីភ្នំពេញ ខណ្ឌដែលមានគម្រោងលំនៅដ្ឋានច្រើនជាងគេគឺស្ថិតក្នុងខណ្ឌសែនសុខ ស្របពេលដែលខណ្ឌជ្រោយចង្វារក៏កំពុងមានការទាក់ទាញខ្លាំងណាស់ដែរ នេះបើយោងតាមរបាយការណ៍ ប្រចាំត្រីមាសទី ១ ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ ។

ក្នុងចំណោមវិស័យទាំង៤ដែលក្រុមហ៊ុន CBRE Cambodia បានធ្វើការសិក្សា វិស័យដែលមានលំនៅដ្ឋានបូករួមទាំងដី (landed property) គឺបាននិងកំពុងក្លាយជាវិស័យសំខាន់មួយទៀត ដែលក្នុងនោះ របាយការណ៍នេះបានរកឃើញថា ខណ្ឌសែនសុខមានគម្រោងបុរីប្រមាណជាង ៤៥ គម្រោង ដែលនេះ គឺខ្ពស់ជាខណ្ឌផ្សេងៗទៀត។ ហើយខណ្ឌដែលមានគម្រោងបុរីតិចជាងគេគឺខណ្ឌទួលគោក ដោយខណ្ឌនេះ មានគម្រោងបុរី
តិចជាង៥ទៅទៀត នេះបើគិតត្រឹមត្រីមាសទី ១ នៃ ឆ្នាំ ២០១៩។

ក៏ប៉ុន្តែ សម្រាប់និន្នាការអភិវឌ្ឍន៍នាពេលអនាគតវិញ ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ខណ្ឌជ្រោយចង្វារគឺបាននិងកំពុងមានការទាក់ទាញខ្លាំងជាងគេសម្រាប់ការអភិវឌ្ឍន៍បុរីកម្រិតមធ្យមនិងកម្រិតខ្ពស់។

ក្នុងនោះដែរ ក្នុងចំណោមប្រភេទបុរីទាំង៥ ប្រភេទ ដែលរួមមាន ផ្ទះល្វែង វិឡាកូនកាត់ (linkhouse) ផ្ទះដែលអាចបើកធ្វើអាជីវកម្មបាន (shophouse) វិឡាភ្លោះ និងវិឡាទោល បាននិងកំពុងក្លាយជាទីពេញនិយមសម្រាប់អ្នកអភិវឌ្ឍន៍។

តម្លៃជាមធ្យមសម្រាប់ ផ្ទះល្វែងគឺ ១០១,១៤៤ ដុល្លារអាមេរិក វិឡាកូនកាត់ ១០៨,៥០៥, ដុល្លារអាមេរិក ផ្ទះដែលអាចបើកធ្វើអាជីវកម្មបាន ២០២,៧៧៥ ដុល្លារអាមេរិក វិឡាភ្លោះ ២៦២,៤២២ ដុល្លារអាមេរិក និងវិឡាទោល ៧៨៩,៦២៩ ដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]