ខុនដូកម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់នៅជ្រោយចង្វារ

ក្រុមហ៊ុន​​ ម័រហ្គេន ហ្វត (Morgan Ford) របស់​ប្រទេស​ចិន​បាន​បោះ​ទុន​វិនិយោគ ៦០០ លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​កប់ពពក​កម្ពស់​៦៩​ជាន់​នៅ​ជ្រោយចង្វារ។

លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន ម័រហ្គេន ហ្វត បាន​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ Morgan En Maison កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា អគារ​ខុនដូរ ៦៩ជាន់ មាន​កម្ពស់ ២២០ម៉ែត្រ នេះ​​មាន​ទីតាំង​ស្ថិតនៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន Morgan។

អគ្គនាយក​ក្រុមហ៊ុន ម័រហ្គេន ហ្វត បន្តថា “អគារ​ខុនដូ​នេះ​សរុប​មាន​ចំនួន៥ ជា​អក្សរ U នៅ​លើ​ផ្ទៃដី​សរុប ២,៤ ហិចតា។ អគារ​ទាំង​អស់​មាន​ផ្ទៃ​ក្រឡា​សរុប​ជាង ៤០ម៉ឺនម៉ែត្រការ៉េ”។ ប្រភព​ខាង​លើ​បន្ត​ទៀត​ថា បើ​តាម​ការ​គ្រោងទុក អគារ​នេះ​នឹង​បញ្ចប់​ការ​សាងសង់​នៅឆ្នាំ ២០២២។

ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​អគារ​ខ្ពស់​ៗ កប់​ពពក នៅ​រាជធានីភ្នំពេញ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់ និង បាន​លើក​សម្រស់​សោភ័ណភាព និង បង្កើន​ឱកាស​ការងារ​កាន់តែ​ច្រើន​ឡើង​ដល់​ប្រជាជន​កម្ពុជា។ ប្រភព​ខាង​លើ​បន្ថែម។

ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា រៀលធី គ្រុប​ ទើប​បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ​​កាល​ពី​ខែ​តុលា ដោយ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​ភ្នំពេញ​មាន​អគារ​កម្ពស់​ចាប់​ពី​១០០​ម៉ែត្រ​ចំនួន ២៣​អគារ ក្នុង​នោះ​ចាប់​ពី ១៥០​ម៉ែត្រ​មាន​៦​អគារ ខណៈ​ពេល​ដែល Morgan En Maison កម្ពស់​២២០​ម៉ែត្រ​នេះ​នឹង​បន្ថែម​កំណត់​ត្រា​មួយ​ទៀត​ក្នុង​ចំណោម​អគារ​ដែល​ខ្ពស់​បំផុត​នៅ​ភ្នំពេញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]