ខេត្តកោះកុងអនុញ្ញាតឱ្យក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ ១៥៥១ តែស្នើឱ្យសិក្សាផលប៉ះពាល់សិន

ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យក្រុមហ៊ុនចិន ដែលទើបឈ្នះការដេញថ្លៃកាលពីពេលថ្មីៗនេះ ស្ថាបនាផ្លូវជាតិលេខ ១៥៥១ ប៉ុន្តែស្នើឱ្យសិក្សាលើផលប៉ះពាល់ទីតាំងភូមិសាស្ត្រ ប្រជាជន និងបរិស្ថានសិន។

នេះបើយោងតាម កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមប្រព័ន្ធអនឡាញ ក្រោម វត្តមាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី ៣ ធ្នូ នេះ។

ជាលទ្ធផលនៃការប្រជុំ ថ្នាក់ដឹកនាំខេត្តកោះកុងទាំងអស់ គាំទ្រនូវគម្រោងសាងសង់ផ្លូវជាតិលេខ ១៥៥១នេះ ដោយសូមស្នើសុំឱ្យមានការដោះស្រាយផលប៉ះពាល់ដីធ្លីដូចជា ដីលំនៅឋាន និង ដីចម្ការ ជាដើមជូនប្រជាពលរដ្ឋឲ្យបានសមរម្យ ព្រមទាំងស្នើសុំឲ្យក្រុមហ៊ុនគិតគូរអំពីចរន្តផ្លូវចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងអំឡុងពេលសាងសង់។

បន្ថែមពីនេះ ខាងរដ្ឋបាលខេត្តក៏បានស្នើឱ្យមានការកាត់បន្ថយផលប៉ះពាល់បរិស្ថានខ្ពស់ជាពិសេស តំបន់ការពារធម្មជាតិក្នុងខេត្តនេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ វិច្ឋិកា នេះ ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ក្នុងនោះក៏រួមមានផ្លូវជាតិលេខ ១៥៥១ ប្រវែង ៦៧ គ.ម ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]