ខេត្តកោះកុង មានដីជាតំបន់ការពារធម្មជាតិ ជាង ១លានហិកតា

ជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតង ដែលជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិជាតិគ្រប់ប្រភេទ នៅម្ខាងមានភ្នំ នៅម្ខាងទៀតមានសមុទ្រ បូកបន្ថែមទៅលើសក្តានុពលអភិវឌ្ឍន៍ជាច្រើន ទាំងសម្រាប់វិស័យសេដ្ឋកិច្ច ថាមពល រ៉ែទាំងក្រោមដី និងក្រោមសមុទ្រ អនាគតកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិ អ្វីដែលកោះកុងមាន ហើយខេត្តដទៃខ្លះទៀតមិនមាននោះ គឺសមុទ្រឈើខេត្តកោះកុង នៅមានតំបន់ការពារធម្មជាតិចំនួន ១០ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបជាង ១ លានហិកតា។

តួលេខនៃទំហំដីតំបន់ការពារធម្មជាតិដ៏ធំនេះ ត្រូវបានឱ្យដឹងពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋ  មន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

តំបន់​ការពារធម្មជាតិ ចំនួន ១០តំបន់នោះ រួមមាន៖ ឧទ្យានជាតិ​ជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់​ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់​ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារ​កោះកាពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា “តំបន់​ការពារធម្មជាតិ​ទាំងនោះ បានផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់​ សម្រាប់ការចិញ្ចឹម​ជីវិតរបស់​សហគមន៍មូលដ្ឋាន ជាជម្រកសម្រាប់​សត្វ និងមនុស្ស ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសធនធាន​ធម្មជាតិទាំងនេះ បាន និងកំពុង​ដើរតួយ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​សេវាកម្មទេសចរណ៍ធម្មជាតិ និងកំពុងរក្សាលំនឹង​បរិស្ថាន​ធម្មជាតិ ក្នុងតំបន់ ជាពិសេស​ព្រៃកោងកាង និងព្រៃរងទឹកភ្លៀង​ តាមជួរភ្នំក្រវាញភាគខាងត្បូង​។”

គួររម្លឹកថា កាលពីខែមេសាកន្លងទៅនេះ ក្រសួងបរិស្ថានទើបនឹងចុះបញ្ជីដីរដ្ឋនៅ តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា។ បច្ចុប្បន្នក្រសួងកំពុងសិក្សាលទ្ធភាពចុះបញ្ជីផ្ទៃដីកោះនៃកោះកុងក្រៅ ដែលជាកោះធំជាងគេនៅកម្ពុជា បញ្ចូលជាតំបន់ ““ឧទ្យានជាតិសមុទ្រ”  ឱ្យបានត្រឹមឆ្នាំ ២០២១ នេះ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ដែលអាចសិក្សាប្រវត្តិសាស្ដ្រអាមេរិកបែបរស់រវើក

ស្របពេលដែលប្រទេសអាមេរិកធ្វើខួបលើកទី ២៥០ ក្រុមហ៊ុន Bentl […]

រដ្ឋ និងវិស័យឯកជនរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្មយានយន្តដែលមានសមត្ថភាពខ្ពស់

រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នាប្រែក្លាយកម្ព […]

ឱ្យកាសល្អប្រចាំឆ្នាំ! បុរី ប៉េង ហួត ចេញម៉ូតផ្ទះថ្មី ហើយមានប្រូសិនយ៉ាងច្រើនក្នុងកម្មវិធីចុងសប្ដាហ៍នេះ

នៅថ្ងៃទី ៨-៩ ខែសីហា ឆ្នាំ ២០២៦ នេះ បុរី ប៉េង ហួត នឹងធ្វ […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

រោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត មានសមត្ថភាពផលិតរហូត ២លានតោនក្នុងមួយឆ្នាំ

រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]