ខេត្តកោះកុង មានដីសម្បទានសេដ្ឋកិច្ចជិត ៤៥ម៉ឺនហិកតា

ខេត្តកោះកុង មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៧ក្រុមហ៊ុន គ្របដណ្តប់ផ្ទៃដី ៤៤.១៧៧ ហិកតា​។​

យោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានវិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។​

ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ ១០.០៧៧ ហិកតា ប៉ុន្តែក្រោយចេញអនុក្រឹត្យ​លេខ ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុនចំនួន ៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។ ដូចនេះផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ ៥.១៥៤ហិកតា។

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។

ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន ១៤.៣៩៨ ហិកតា ផ្ទៃដីអំពៅ ១៩.៧០០ ហិកតា ផ្ទៃដីអាកាស្យា ៩.៦១០ ហិកតា និងផ្ទៃដី ប្រេងខ្យល់ ១.៤២៩ហិកតា។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]