ខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី

រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបញ្ជាក់ថា វិធានការ ០៤ ចំណុច រួមមាន៖

-ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៌ដី និងការពុះដីឡូត៍

-ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យក ប្រវែង៥.៥០ម៉ែត្រ និងត្រូវចាក់ទ្រនាប់ស៊ីម៉ង់ទ្រាប់បាត រាល់ការបើកផ្លូវការូ៉ឡា ដើម្បីបង្កើនភាពរឹងមាំ

-ហាមដាច់ខាតមិនឱ្យកែប្រែប្រភេទដី ដូចជាការជីកយកដី ចាក់បំពេញដី និងការបែងចែកពុះដីឡូត៍លក់ ដោយមិនមានការចុះពិនិត្យ និងអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន

-ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវរាល់ការខាតបាត់បង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]