ខេត្តត្បូងឃ្មុំនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនប់បង្ហៀរទឹក ២ មុខងារថ្មីមួយ

រដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាងសង់ប្រព័ន្ធទំនប់បង្ហៀរទឹកថ្មីមួយខ្សែទៀត ក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីសម្រួលដល់ការផ្គត់ផ្គង់របស់ប្រជាពលរដ្ឋក្នុងតំបន់។

គម្រោងទំនប់បង្ហៀរទឹកមួយនេះ គឺមុខងារពីរ ដែលនឹងជួយផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំង និងជួយការពារទឹកជំនន់នៅរដូវវស្សា។ លើសពីនេះ គម្រោងទំនប់បង្ហៀរនេះនឹងជួយប្រជាពលរដ្ឋប្រមាណជា ២០០០ គ្រួសារ ក្នុងឃុំព្រែកតាកុច ស្រុកក្រូចឆ្មារ។

ក្នុងឱកាសចុះមូលដ្ឋាន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ទំនប់បង្ហៀរទឹកនេះ ចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារ។

គួរបញ្ជាក់ផងដែរ ខេត្តត្បូងឃ្មុំគឺជាខេត្តថ្មីមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសក្តានុពល ដោយឃើញថាមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ថ្មីៗជាច្រើន ដោយមួយក្នុងចំណោមនេះគឺ ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ។

បើតាមការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលតភ្ជាប់រវាងទឹកដីនៃខេត្តកំពង់ចាម និងទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចការសាងសង់ប្រមាណ ៧៥ភាគរយហើយគិតត្រឹមខែធ្នូឆ្នាំ ២០១៩។ (អានបន្ថែម)

លើសពីនេះ ខេត្តនេះក៏ទទួលស្វាគមន៍គម្រោងធំៗ មួយចំនួនផងដែរ ជាក់ស្ដែងកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងអភិវឌ្ឍន៍សណ្ឋាគារថ្នាក់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃជិត ១០០លានដុល្លារអាមេរិកស្ថិតក្នុងខេត្តត្បូងឃ្មុំ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]