ខេត្តត្បូងឃ្មុំ នឹងមានសារមន្ទីស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ នៅក្នុងពេលឆាប់ៗនេះ

សារមន្ទីរស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ ឈ្មោះថា សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការសាងសង់សារមន្ទីរនេះ គឺដើម្បីទុកជាទីតាំងបង្ហាញដល់កូនចៅជំនាន់ក្រោយពីការតស៊ូរំដោះជាតិរបស់សម្ដេច ហ៊ុន សែន។

«សារមន្ទីរនេះ នឹងដាក់តាំងនូវឯកសារ និងវត្ថុផ្សេងៗដែលបានប្រើប្រាស់ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុល ពត និងដើម្បីរក្សាទុកជាកេរដំណែលប្រវត្តិសាស្រ្តបន្តទុកដល់កូនចៅជំនាន់ក្រោយជាការចង់ចាំថែមទៀត»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]