ខេត្ត​ពោធិ៍សាត់​សម្រេច​បាន​ជោគជ័យ​ជា​ខេត្ត​ទី​២៤ ដែលបញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល

ខេត្តពោធិ៍សាត់ ក្លាយជាខេត្តទី២៤ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានប្រកាសទទួលស្គាល់ជាផ្លូវការ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។ ឯកឧត្តម ក៏បង្ហាញមមោទនភាពចំពោះជ័យលាភី ODF របស់ខេត្ត ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍នានា។

ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា យុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង គឺមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ តាមរយៈសមិទ្ធផលខេត្តពោរិ៍សាត់ នឹងរួមចំណែកជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេសនៅឆ្នាំ ២០៣០។

សមិទ្ធិផលនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសុខភាពគ្រួសារនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវគំរូមួយសម្រាប់ខេត្តផ្សេងទៀតក្នុងការស្វែងរកស្តង់ដារអនាម័យ និងសុខភាពសាធារណៈកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]