ខេត្តព្រះវិហារសង់អាងស្តុកទឹក តម្លៃជាង ១០០ លានដុល្លារ សម្រាប់បម្រើវិស័យកសិកម្ម

ខេត្ត​ព្រះវិហារ​សាងសង់ ​អាង​ស្តុក​​ទឹកមួយ​ដ៏ធំសម្បើមតម្លៃជាង ១០០ លានដុល្លារ ​អាចផ្គត់ផ្គង់​ទឹក​បាន​ទាំង​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​ក្នុង​ខេត្ត។​

នេះ​បើ​យោង​តាម​ប្រសាសន៍របស់ ឯកឧត្តម​ គោស៊ុំ ប៊ុន​សឿន អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ»​ កាល​ពីថ្ងៃទី ២៥ ឧសភា ២០២០នេះ​កន្លងទៅ។ ​

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «ទំនប់ទឹកនេះ ជា​ផ្នែក​​មួយលើក​ស្ទួយការ​ដាំដុះ ទាំង​​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដែល​នឹងបង្កើន​ផល​កសិកម្ម​កាន់​តែ​មាន​ទិន្ន​ផល​ខ្ពស់​។ សម្ដេច​តេជោ​ ហ៊ុន​ សែន​ លោក​បានផ្ដល់​កាដូ​មួយ​ដ៏ធំ​គឺ ​ទំនប់​មួយ​ដល់​ធំ​សម្រាប់​ស្ទាក់​ទឹក​ស្ថិត​នៅ​ក្នុង​ចន្លោះ​ស្រុក​រវាង​ក្នុង​ឃុំ​រក្សា និង​ស្រុក​ជ័យ​សែន​។ យើង​បាន​ធ្វើ​ទំនប់​ស្តុក​ទឹក​ និង​អាង​ស្ទុក​ទឹក​ធំមួយ​ ដែល​គម្រោង​នេះ​បាន​អនុវត្ត​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​ការ​កសាង​មាន​រយៈពេល ​៣៩ ​ខែ​។»

ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ «ទំនប់​ស្តុកទឹកនេះ​ ជា​ការ​ផ្ដល់​ជូន​ពី​សម្ដេច​តេជោ តាម​រយៈ​ក្រសួង​ធនធាន​ទឹក​ ជា​ម្ចាស់​គម្រោង​ ដើម្បី​អនុវត្ត​។ ការ​ចំណាយ​ទុន​ធ្វើ​គម្រោង​អាងស្តុក​ទឹក​សា​នេះ មាន​រហូត​ដល់​ជាង​ ១០០លាន​ដុល្លារ​ ឬក៏ខ្ទង់​១១០លាន​ដុល្លារ​ ដើម្បី​សាង​សង់​ទំនប់​។»​

អាង​ស្តុក​ទឹក​​នេះ មាន​លទ្ធភាព​​ស្រោច​ស្រព​បាន​រហូត​ដល់​ជាង​ ៤​០ ០០០ ហិកតា​។

គួរ​រម្លឹកថា​ កាល​ពីចុង​ខែ​ កុម្ភៈ​ កន្លងទៅ គម្រោងអាងស្តុកទឹកតម្លៃ​ ៨៥,០១៩ ដុល្លារសហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទានឥតសំណងរបស់​រដ្ឋាភិបាលជប៉ុន ក៏ត្រូវ​បាន​សាងសង់​ក្នុង​ខេត្ត​ព្រះវិហារដែរ៕  (អានបន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]