ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of The Year) ដែលត្រូវបានប្រកាសផ្សព្វ​ផ្សាយ​ជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈ​​ពេ​ល​២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowricity.​cambodia​clean​city.​com ចាប់​ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១-ខេត្តព្រះសីហនុ, ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទី […]

គម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន

គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទ […]

ត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត

កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោ […]