ខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ

ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។

ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។

យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រនេះ មានសមត្ថភាពបញ្ជូនទិន្នន័យអ៊ិនធើណេត 100Tb/s ឬធៀបឱ្យងាយយល់គឺបញ្ជូនទិន្នន័យវិដេអូ HD ៤០ ០០០ វិដេអូ ក្នុងមួយវិនាទី។

ខ្សែកាប្លិ៍អុបទិកនេះ ត្រូវបានសាងសង់ចែកចេញជា ៣ផ្នែក ទី១ ខ្សែកាប្លិអុបទិកក្រោមបាទសមុទ្ររវាងសិង្ហបុរី និងអេហ្សីប ទី២ ខ្សែកាប្លិអុបទិកនៅលើដីនៅក្នុងប្រទេសអេហ្ស៊ីប និងទី៣ ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រពីអេហ្ស៊ីបដល់ទីក្រុង Marseilles នៃប្រទេសបារាំង។

តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។

គម្រោងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន រួមមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ ជីប៊ូទី អារ៉ាប៊ីសាអូឌីត ស្រីលង្កា អេហ្ស៊ីប និងបារាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]