ខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រប្រវែង៧២០គម វែងជាងគេលើពិភពលោក នឹងបើកដំណើរការសប្ដាហ៍នេះ

គម្រោងស្ថាបនាខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រដែលវែងជាងគេបំផុតនៅលើពិភពលោកប្រវែង ៧២០គីឡូម៉ែត្រ តភ្ជាប់ពីចក្រភពអង់គ្លេស ទៅប្រទេសន័រវែស បានបញ្ចប់ជាស្ថាពរហើយ ដោយគ្រោងនឹងបើកដំណើរការសាកល្បងក្នុងសប្តាហ៍នេះ។

ការធ្វើតេស្តបញ្ជូនអគ្គិសនីដំបូងនឹងចាប់ផ្តើមពីតង់ស្យុងទាប ហើយនឹងសាកល្បងជាមួយនឹងតង់ស្យុងខ្ពស់ក្នុងសប្តាហ៍បន្ទាប់ៗ។

សាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងអគ្គិសនីជាតិនៃចក្រភពអង់គ្លេស និងក្រុមហ៊ុន Statnett របស់ប្រទេសន័រវេស ខ្សែបញ្ជូនថាមពលដ៏វែងនេះ នឹងអាចផ្ទុកថាមពលបានរហូតដល់ទៅ ១,៤ ជីហ្គាវ៉ាត់ ឬស្មើថាមពលរបស់រោងចក្រនុយក្លេអ៊ែរមួយទាំងមូល។

មុខងារចម្បងនៃខ្សែបញ្ជូនថាមពលគឺដើម្បីជំរុញការផ្លាស់ប្តូរថាមពលកកើតឡើងវិញ (ថាមពលបៃតង) រវាងប្រទេសទាំងពីរ ពោលគឺដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល។

យោងទៅតាមនាយកគ្រប់គ្រង់សំណង់នៃគម្រោងលោក Nigel Williams ទីក្រុង Blyth នៃចក្រភពអង់គ្លេស គឺល្បីរឿងថាមពលដើរដោយខ្យល់ ដូច្នេះនៅថ្ងៃដែលមានខ្យល់ខ្លាំង អង់គ្លេសអាចបញ្ជូនថាមពេលដែលប្រើប្រាស់មិនអស់ទៅប្រទេសន័រវែស។

ដូចគ្នានេះ សម្រាប់ថ្ងៃណាដែលគ្មានខ្យល់ អង់គ្លេសអាចនាំចូលអគ្គិសនីពីទីក្រុង Kvilldal នៃប្រទេសន័រវេស ដែលជាប្រភពរោងចក្រវារីអគ្គិសនីធំៗជាច្រើន ។

លោក Williams ឱ្យបានបន្ថែមថា ខ្សែកាបនេះត្រូវបានកប់នៅក្រោមសមុទ្រដោយមានទូកដាក់ខ្សែកាបឯកទេសដែលអាចផ្ទុកបានខ្សែទម្ងន់ធ្ងន់ដល់ទៅ ១ ម៉ឺនតោន។ លើសពីនេះ ក្រុមការងារ ក៏បានសាងសង់ទូកដ៏ធំ ដើម្បីដាក់ខ្សែកាបឆ្លងកាត់បឹងដ៏ធំនៅប្រទេសន័រវេសផងដែរ ។

ប្រភពដដែលបានឱ្យដឹង ខ្សែបញ្ជូនថាមពលនេះរំពឹងថានឹងអាយុកាលយ៉ាងហោចណាស់ ៥០ ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]