គណៈកម្មការទន្លេមេគង្គ៖ វារីអគ្គីសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបទេ

គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ការសាងសង់វារីអគ្គីសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលលីណូទេ ទើបជាកត្តាចំបង ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អ្នកជំនាញផ្នែកបរិស្ថានអាមេរិក។

លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី ១១ សីហា ថា វារីអគ្គីសនីជាកត្តារួមចំណែកស្ទាក់ទឹកដងទន្លេមេគង្គ ដែលធ្វើឱ្យមានបម្រែបម្រួលរបបទឹកនៅរដូវវស្សា និងរដូវប្រាំង ប៉ុន្តែមិនបានធ្វើឱ្យទឹកទន្លេមេគង្គស្រកឡើយ។

លោកបានឱ្យដឹងទៀតថា៖ «ទំនប់វារីអគ្គីសនីមិនបានប្រើប្រាស់ទឹកទេ​ គ្រាន់តែធ្វើការស្ទាក់ទុក និងបញ្ចេញទឹក ដើម្បីផលិតថាមពល ប៉ុន្តែមិនស៊ីទឹកទេ។ អ៊ីចឹងវាធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាវាកាត់បន្ថយបន្តិច ខែប្រាំងបន្ថែមទឹក ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ ប៉ុន្តែកត្តារាំងស្ងួត កត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាអេលីណូទេ ទើបជាកត្តាចម្បង»។

ការលើកឡើងនេះ គឺផ្ទុយពីអ្នកជំនាញផ្នែកបរិស្ថានអាមេរិក លោក Brian Eyler ដែលធ្លាប់ឱ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឱ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]