គន្លឹះនៃការធ្វើទីផ្សារលើបណ្ដាញផ្សព្វផ្សាយសង្គមឲ្យបានជោគជ័យ
សព្វថ្ងៃនេះ វាជាការលំបាកណាស់ក្នុងការទាក់ទាញអ្នកទស្សនា ឲ្យបាននិងឲ្យចំគោលដៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គម។ ទោះបីយើងចំណាយថវិការជាច្រើនលើការ (Boost) ទាក់ទាញអ្នកទស្សនាក្ដី ក៏នូវតែពុំសូវមានអ្នកការចុចប៊ូតុង “ចូលចិត្ត” ឬ“ ចែករំលែក” នោះឡើយ។ មានមនុស្សតិចណាស់ដែលមានពេលវេលាដើម្បីអានអត្ថបទវែងៗ។ តាមការស្រាវជ្រាវ យើងបានកត់សម្គាល់ឃើញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមសព្វថ្ងៃនេះ មានអ្នកដែលចូលមកអានអត្តបទចាប់ពីចំនុចចាប់ផ្ដើមដល់ពាក់កណ្ដាល គឺបានធ្លាក់ចុះដល់ទៅ ៨៦ភាគរយ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ជាទូទៅគឺពួកគេចូលមកអានក្នុងរយៈខ្លីតែប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីធ្វើឲ្យអ្នកអានចាប់អារម្មណ៍និងចងចាំប្រេនរបស់យើង គឺត្រូវប្រើបច្ចេកទេសបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុត!
បណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុតនោះគឺ…អារម្មណ៍!
វីដេអូគឺជាដំណោះស្រាយលើបញ្ហានេះ យើង សង្កេតឃើញថា ក្រោយការប្រើប្រាស់វីដេអូ ក្រុមហ៊ុនភាគច្រើនទទួលបានអតិថិជនច្រើនជាងមុនដែលចាប់អារម្មណ៍ចង់សាកសួរព័ត៌មាននិងមានចំណាប់អារម្មណ៍ចង់ទិញផលិតផល។ ទោះបីជាពួកគេពុំទាន់ទិញក៏ដោយ តែការសាកសួរគឺជាជំហានដំបូង ដោយធ្វើការសម្រេចចិត្តតាមការមើលវីដេអូ។ លើសពីនេះ ការមើលវីដេអូគឺជួយបង្កើត Brand Recall ឬការចំណាំម៉ាក របស់យើងផងដែរ។
យើងឃើញថានាពេលបច្ចុប្បន្នមានមនុស្សជាច្រើននាក់ដែលធ្វើឲ្យខ្លួនឯងនិងអាជីវកម្មរបស់ពួកគេល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះដោយប្រើប្រាស់វីដេអូ តើពួកគើធ្វើយ៉ាងដូចម្ដេច?
បើទោះបីជាអ្នកបានព្យាយាមប្រើទូរស័ព្ទ iPhone ឬ Huawei របស់អ្នកដើម្បីថតវីឌីអូ Selfie តែគុណភាពក៏ចេញមកមិនមានបច្ចេកទេសដែរ។ ការធ្វើបែបនេះគឺផ្តល់ភាពអវិជ្ជមានជាជាងវិជ្ជមាន។
ដូច្នេះយើងត្រូវយល់ដឹងពីបច្ចេកទេស លោក Saleem Hadi អ្នកជំនាញក្នុងការថតនិងកាត់តវីដេអូនិងខ្សែភាពយន្តដ៏ល្បីល្បាញ និងជាអ្នកឈ្នះកម្មវិធីប្រកួតអន្តរជាតិ Reel Studio’s Cannes នឹងមកចូលរួមក្នុងសិក្ខាសាលាដែលផ្ដល់ជូនដោយវិទ្យាស្ថានរបស់យើង។
ប្រសិនបើអ្នកចង់ស្វែងយល់ពីរបៀបធ្វើការថតវីដេអូឱ្យមានប្រសិទ្ធភាពនិងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន អ្នកត្រូវតែចូលរួមសិក្ខាសាលា នេះ!
ប្រសិនបើអ្នកកំពុងពិចារណាថាតើសិក្ខាសាលានេះសាកសមនឹងអ្នកឬទេ អ្នកគួរអានពីហេតុផលទាំង ៣ខាងក្រោមនេះ ៖
១) ការបង្ហោះអ្វីមួយនៅលើទំព័រហ្វេសប៊ុកដោយគ្មានវីដេអូ គឺត្រូវបានបង្ហាញតិចជាង ២៥ ភាគរយនៅលើ News Feeds។ តែការបង្ហោះវីដេអូគឺនឹងជួយឲ្យ post របស់យើងបង្ហាញជាង ៦០ភាគរយ នៃការបង្ហោះទាំងអស់ដែលយើងឃើញក្នុង News Feeds!
២) ប្រសិនបើអ្នកគិតថាការប្រើប្រាស់ទូរសព្ទដៃសាមញ្ញៗដើម្បីថតវីដេអូធ្វើ vlog គឺគ្រប់គ្រាន់ហើយ… គឺវាមិនខុសនោះទេ ប៉ុន្តែ តើអ្នកអាចជឿជាក់បានប៉ុណ្ណាថាអ្នកថតបានត្រឹមត្រូវតាមបច្ចេកទេសនិងមានស្ដង់ដារ? អ្នកទស្សនាភាគច្រើននាពេលបច្ចុប្បន្នគឺត្រូវការមើលវីដេអូដែលមានគុណភាពជាជាងការ selfie។ ដូច្នេះហើយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ តើអ្នកជឿជាក់ប៉ុណ្ណាថា វីដេអូរបស់អ្នកអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាបាន។
៣) ប្រសិនបើអ្នកគិតថាអ្នកអាចរៀនការថតវីដេអូប្រកបដោយប្រសិទ្ធភាពតាមរយៈការបង្រៀនតាមយូធូប … សិក្ខាសាលានេះប្រហែលជាមិនសាកសមនឹងអ្នកទេ។ ប៉ុន្តែអ្វីដែលខុសប្លែកគឺ លោក Saleem Hadi មានបទពិសោធន៍ថតនិងផលិតវីដេអូជាច្រើនឆ្នាំហើយ គាត់នឹងមកចែករំលែកបទពិសោធន៍ទាំងនោះដោយផ្ទាល់ដល់លោកអ្នក។
សូមពិនិត្យមើលវិដេអូសង្ខេបអំពីវគ្គនេះដោយលោក Saleem Hadi តាមរយៈលីងខាងក្រោម៖
ដើម្បីចុះឈ្មោះ សូមចុះលីងខាងក្រោម៖
https://www.facebook.com/events/2311632028882682/
- Video Advertisement -