គន្លឹះសំខាន់ៗធ្វើឱ្យបុរីទេសចរណ៍ជាជម្រើសវិនិយោគសក្ដានុពលក្នុងខេត្តសៀមរាប

គម្រោង បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC ដ៏ល្បីល្បាញនៅកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ចាប់តាំងពីការបើកលក់គម្រោងដំណាក់កាលទី១ នាឆ្នាំ ២០១៧ រហូតដល់ដំណាក់កាលទី៩ នាពេលបច្ចុប្បន្ននេះ។

តើអ្វីទៅដែលជាយុទ្ធសាស្រ្តធ្វើឱ្យ បុរី ទេសចរណ៍ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគ និងការរស់នៅលំដាប់ទី១ ក្នុងខេត្តសៀមរាប?

លោក ហង់ វិច្ចិដ្ត្រា ប្រធានផ្នែកលក់នៃគម្រោង បុរី ទេសចរណ៍ បានបង្ហើបឱ្យដឹងថា មានកត្តាសំខាន់ៗ ៤ យ៉ាង ដែលធ្វើឱ្យ បុរី ទេសចរណ៍ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន និងក្លាយជាជម្រើសវិនិយោគដ៏ឆ្លាតវៃបំផុតសម្រាប់វិនិយោគគិននៅគ្រប់តំបន់ ។

កត្តាទី១៖ ទំនុកចិត្ត និងទំនួលខុសត្រូវ ។ គម្រោងមួយនេះត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC ដែលបានផ្តល់ភាពកក់ក្តៅដល់អតិថិជនក្នុងការសម្រេចចិត្តទិញអចលនទ្រព្យនៅ បុរី ទេសចរណ៍។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងអូឡាំព្យា ជាដើម។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC នៅតែបន្តការសាងសង់គម្រោង បុរី ទេសចរណ៍ យ៉ាងរលូន ។

កត្តាទី២៖ ទីតាំងមានសក្តានុពល ។ បុរី ទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពលខាងកើតនៃខេត្តសៀមរាប ពោលគឺស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ជាប់ផ្សាម៉ាក្រូ និងជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យ ដែលតម្លៃអចលទ្រព្យនៅក្នុងតំបន់សក្ដានុពលមួយនេះ គឺនឹងបន្តកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ។

កត្តាទី៣៖ បរិស្ថានពណ៌បៃតង ។ គម្រោង បុរី ទេសចរណ៍ បានចូលរួមក្នុងការផ្សាភ្ជាប់រវាងធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយបង្កើតស្រះទឹកទំហំ ១ហិចតា សួនកុមារ និងសួនបៃតង សម្រាប់លោកអ្នកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងសម្រាកលំហែកាយ ។

កត្តាទី៤៖ ការរចនាប្លង់រួម និងម៉ូតផ្ទះ ។ នេះជាលក្ខណៈពិសេសខុសពីបុរីដទៃទៀត ព្រោះថាស្ថាបត្យករយើងបានសម្រិតសម្រាំងលើការរចនាម៉ូតផ្ទះនីមួយៗ ជាប្រភេទសហសម័យ (Contemporary Classic) បូកបញ្ចូលគ្នារវាងការរចនាបែបបុរាណកាល និងសម័យទំនើប ដែលមើលទៅសាមញ្ញតែគួរឱ្យចង់រស់នៅ និងមានផាសុកភាព។

ក្រៅពីចំណុចសំខាន់ទាំង៤ខាងលើ លោក ហង់ វិច្ចិដ្ត្រា បានឱ្យដឹងទៀតថា អតិថិជនដែលទិញអចលនទ្រព្យនៅគម្រោង បុរី ទេសចរណ៍ នឹងទទួលបានលក្ខខណ្ឌពិសេសដូចជា៖
– អាចកម្ចីឥណទានរយៈពេលវែងរហូតដល់ ២៥ឆ្នាំ និងទំហំកម្ចីបានដល់ ៩៥% នៃតម្លៃអចលនទ្រព្យសរុប
– អត្រាការប្រាក់ ០% ក្នុងឆ្នាំទី១ និង 0.៦៦៦% ចាប់ពីឆ្នាំទី២ឡើងទៅ

គួរបញ្ជាក់ផងដែរថា គម្រោង បុរី ទេសចរណ៍បានបើកលក់រហូតដល់គម្រោងទី៩ហើយ ដែលរួមមានផ្ទះ ៣ ប្រភេទ គឺ ផ្ទះល្វែង ផ្ទះវីឡាទោល និងផ្ទះវីឡាភ្លោះដែលមានតម្លៃចាប់ពី $៨១,១០១ ឡើងទៅ។

សម្រាប់ពត៌មានលំអិត លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧៧ ២៦៦ ២០៩ / ០៧០ ៧៦៥ ២២២ ឬអាចមកសាកសួរពត៌មានដោយផ្ទាល់នៅការិយាល័យលក់គម្រោងបុរីទេសចរណ៍ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវជាតិ លេខ ៦ ឃុំកណ្ដែក ភូមិគោកត្នោត ជាប់ផ្សាម៉ាក្រូ ខេត្តសៀមរាប ឬអាសយដ្ឋាននៅភ្នំពេញដែលមានទីតាំងនៅការិយាល័យទីក្រុងអូឡាំព្យា ទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]