គន្លឹះ ៣ ដែលធ្វើឱ្យការគ្រប់គ្រងគម្រោងសំណង់កាន់តែមានប្រសិទ្ធភាព

ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនានាទូទាំងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ដូចជាតម្រូវការកើនឡើង ហេដ្ឋារចនាសម្ព័ន្ធចាស់ និងកង្វះកម្លាំងពលកម្ម។ វេទិកាមួយដែលរៀបចំឡើងថ្មីៗនេះដោយក្រុមហ៊ុន Bentley Systems នៅក្នុងសន្និសីទ Year in Infrastructure របស់ខ្លួន ក្រោមប្រធានបទ “Wired for the Future: AI, Automation, and the Next-Gen Grid” បានគូសបញ្ជាក់ពីរបៀបដែលអ្នកដឹកនាំឧស្សាហកម្មកំពុងដោះស្រាយបញ្ហាទាំងនេះដោយប្រើប្រាស់បច្ចេកវិទ្យា។

វាគ្មិន​ដែលរួមមានទាំងនាយកប្រតិបត្តិមកពីក្រុមហ៊ុន Georgia Power, Eurelectric, និង Burns & McDonnell បានសង្កត់ធ្ងន់លើគន្លឹះសំខាន់ៗ ៣ ចំណុច គឺ ការប្រើប្រាស់ AI ការធ្វើស្វ័យប្រវត្តិកម្ម និងការប្រើប្រព័ន្ធលំហូរកិច្ចសហការរួមមួយ។

ពួកគេពន្យល់ថា ជាដំបូង ការចេះយក AI មកប្រើប្រាស់ដើម្បីគ្រប់គ្រងគម្រោងគឺជាចំណុចចាប់ផ្ដើមសំខាន់ ពិសេសទាក់ទងនឹងការប្រមូល និងវិភាគទិន្នន័យទាក់ទងនឹងកំហូចនានា។

ការប្រើ AI នឹងជួយឱ្យកាត់បន្ថយការងារមនុស្សក្នុងការចុះទៅពិនិត្យការងារជាក់ស្ដែង។ ទិន្នន័យដែលបានពីឧបករណ៍ចាប់សញ្ញា និង​Drone គឺច្រើនណាស់ ដែលពិបាកក្នុងការប្រើមនុស្សវិភាគ ដូច្នេះ AI គឺជាជំនួយសំខាន់។ យ៉ាងណាមិញ អ្វីដែលត្រូវប្រុងប្រយ័ត្នគឺភាពសុក្រិត និងភាពត្រឹមត្រូវនៃលទ្ធភាពវិភាគរបស់ AI។ ដូច្នេះហើយ អ្វីដែលយើងកំពុងធ្វើគឺបង្រៀន AI ឱ្យកាន់តែចេះច្បាស់ជាងមុន។

ចំណុចមួយទៀតដែលវាគ្មិនបានបង្ហាញគឺ ក្រោយពីបានការវិភាគពី AI អ្វីដែលអាចធ្វើបានគឺ ការដោះស្រាយបញ្ហាដោយប្រើការធ្វើស្វ័យប្រវត្តិកម្ម។ ជាជាងការបញ្ជូនមនុស្សទៅដោះស្រាយបញ្ហាផ្ទាល់ ការប្រើកម្មវិធីឌីជីថលនានាដើម្បីធ្វើស្វ័យប្រវត្តិកម្មគឺជាការងារដែលក្រុមហ៊ុននានាលើសកលលោកកំពុងធ្វើការស្រាវជ្រាវ និងអនុវត្ត។

ចំណុចចុងក្រោយ គឺកិច្ចសហប្រតិបត្តិការដែលល្អ។ នេះមានន័យថាគ្រប់ផ្នែកការងារ ទាំងឯកជន និងរដ្ឋ គួរដែលមានប្រព័ន្ធទិន្នន័យរួមមួយ ដើម្បីឱ្យការងារធ្វើទៅដោយរលូន។ ឧទាហរណ៍មួយដូច ពេលត្រូវធ្វើការខ្សែភ្លើងទៅក្រោមដី ក្រុមការងារត្រូវគាស់ផ្លូវដែលទើបតែធ្វើរួចថ្មីៗ ដែលនេះគឺជាការខាតទាំងពេល និងថវិកា។ បញ្ហានេះកើតឡើងដោយសារតែក្រុមការងារទាំង២ មិនបានសហការគ្នា និងមិនចែករំលែកទិន្នន័យគ្នា។ ដូច្នេះ ដើម្បីឱ្យគ្រប់យ៉ាងធ្វើទៅបានដោយរលូន គឺគួរតែមានប្រព័ន្ធចែករំលែកទិន្នន័យរួមមួយ។

វាគ្មិនក៏បានអំពាវឱ្យក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនវិស្វកម្ម និងនិយតករ ប្រើ កិច្ចសហការឌីជីថល សម្រាប់ការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីបង្កើតបណ្តាញអគ្គិសនីដែលធន់ជាងមុន និងត្រៀមសម្រាប់អនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]