គម្រោងកែច្នៃតំបន់ប្រវត្តិសាស្ត្រភ្នំនាគសតម្លៃជាង ២លានដុល្លារ សាងសង់ចប់ជាស្ថាពរ

គម្រោងកែច្នៃតំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់»  ដែលស្ថិតក្នុងចំណុចកាច់កង់ភូមិ​ខ្សាច់​ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ចប់ជាស្ថាពរ ដែលចំណាយអស់ថវិកា​ប្រមាណ​​ជាង ២លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២។

ដោយមានការជួយឧត្ថម្ភពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះ​ជួយឃុំ​អន្សា​ចំបក់ គម្រោងកែច្នៃតំបន់នេះ ត្រូវបានសាងសង់អស់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមតាំងតែពីឆ្នាំ២០១៩ មក។

ក្រោយការសាងសង់រួច រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានពិសេសមួយ ក្នុង​ចំណោម​រមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍​បែប​ធម្មជា​តិ ដោយមិនគិតថ្លៃឡើយ។

រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ រួមមានដូចជា ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាក​សត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡា​ព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]