គម្រោងខុនដូ Urban Village ឈ្នះជ័យលាភីក្នុងកម្មវីធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិក
គម្រោងខុនដូ Urban Village និងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាគម្រោងអភិវឌ្ឍចម្រុះស្តង់ដារហុងកុងធំបំផុតនៅកម្ពុជា បានអង្រួនទីផ្សារអចលនទ្រព្យម្ដងទៀតហើយ ក្រោយឈ្នះពានរង្វាន់ធំៗ ២ ពីកម្មវិធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិកឬ Asia Pacific Property Awards 2021-2022 ដែលសឱ្យឃើញពីកិត្យានុភាពនៃគម្រោងអភិវឌ្ឍខ្មែរមួយនេះលើឆាកអន្តរជាតិ។ នេះបើយោងតាមស្ថាបនិកក្រុមហ៊ុន លោកស្រី Catherine Chan និង លោកបណ្ឌិត Ben Li ។
គម្រោង Urban Village គឺជាខុនដូដែលមានតំលៃសមរម្យហើយលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ដោយខុនដូជាង ១៣០០ យូនីតត្រូវបានលក់ដាច់ខ្លាំងក្នុងពេលសម្ពោធបើកលក់ ៤លើកដំបូង ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ យើងក៏កំពុងបន្តការបើកលក់លើកទី ៥ ជាបន្តបន្ទាប់ដែរ។
លោកស្រី Catherine បានឱ្យដឹងថា ថ្មីៗនេះ គម្រោង Urban Village និង មជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh បានឈ្នះពានរង្វាន់ធំពីររួមមាន “ស្ថាបត្យកម្មនៃគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះល្អបំផុត ” “Best Mixed-use Architecture” និង “គម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះល្អបំផុត” “Best Mixed-use Development” ។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ នៅចក្រភពអង់គ្លេស ដែលត្រូវបានស្គាល់ថាជាកម្មវិធីផ្ដល់ពានរង្វាន់អចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក និងទទួលស្គាល់ដោយអ្នកជំនាញ និងបុគ្គលសំខាន់ៗជាច្រើនក្នុងវិស័យអចលនទ្រព្យទូទាំងពិភពលោក។
កម្មវិធីនេះផ្ដល់ពានរង្វាន់ដល់ផ្នែកផ្សេងៗ នៃវិស័យអចលនទ្រព្យរួមមាន សំណង់និងការអភិវឌ្ឍ រួមមានគុណភាពរបស់ទីភ្នាក់ងារអចលនទ្រព្យ ស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង និងគុណភាពបដិសណ្ឋារកិច្ចនៃគម្រោងជាដើម។
ពានរង្វាន់អចលនទ្រព្យអន្តរជាតិនេះ ត្រូវបានផ្ដល់ជូនក្រោយមានការវិនិច្ឆ័យដែលមានតម្លាភាពបំផុត ដោយឆ្លងកាត់គណៈកម្មការអ្នកជំនាញមានបទពិសោធន៍ជាង ៩០ នាក់ ពីទូទាំងពិភពលោក។
លោកស្រី Catherine និង លោកបណ្ឌិត Ben មានប្រសាសន៍ថា៖ «“ពួកយើងពិតជាមានមោទនភាព និងរំភើបយ៉ាងក្រៃលែងដែលបានតំណាងឲ្យប្រទេសកម្ពុជា និងបានឈ្នះនូវពានរង្វាន់ខ្នាតអន្តជាតិទាំងនេះ។ ការឈ្នះនេះមិនមែនតែជាភាពជោគជ័យរបស់ក្រុមហ៊ុននិងក្រុមការងាររបស់យើងនោះទេ តែវាជាសមិទ្ធផលយ៉ាងអស្ចារ្យសម្រាប់វិស័យអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជាផងដែរ” ។
«ការឈ្នះពានរង្វាន់ទាំងនេះ ជាចលករជំរុញទឹកចិត្តសំខាន់មួយដែលធ្វើឱ្យក្រុមហ៊ុនយើងបន្តជួយកសាង ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ពិសេសប្តេជ្ញាជួយលើកកម្ពស់វិស័យអចលនទ្រព្យរបស់កម្ពុជាឱ្យកាន់តែមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ» ស្ថាបនិកទាំង ២ បានបន្ត។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ក្រុមហ៊ុន Urban Hub Cambodia ដែលជាម្ចាស់គម្រោងល្បីៗដូចជា Urban Loft, Urban Village ដំណាក់កាលទី១, Urban Village ដំណាក់កាលទី២ និងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh បានប្រមូលពានរង្វាន់សរុបចំនួន ២៦ ហើយ ពីការប្រកួតផ្សេងៗ នៅទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង។
- Video Advertisement -