គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅខែមេសា ឆ្នា�

ភ្នំពេញ៖ ដើម្បីដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំកំពង់ផែ ចំណត់កាណូតដឹកអ្នកដំណើរ ចំនួន​ ១៥ទីតាំង​ ដោយឆ្លងកាត់ពី ព្រែកព្នៅ ទៅភ្នំពេញ​ និងតាខ្មៅ ហើយមានចំណត៦ អាចនឹងចាប់ផ្តើមនៅខែមេសា​ ឆ្នាំ២០១៨​​ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឈានមកដល់។ ចំណតកាណូតទីតាំងទាំង១៥ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងនឹងត្រូវសាងសង់ចំនួន៦​ ចំណត ហើយដំណាក់កាលទី១នេះ គឺសម្រាប់តែដឹកអ្នកដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញវិញ នឹងចាប់ផ្តើមនៅដំណាក់កាលន្ទាប់​ ដោយមានការសាងសង់កំពង់ផែនៅតាមបណ្តោយមាត់ទន្លេ​សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម។ នេះ​បើតាមការប្រកាសរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា​ ស៊ីម​សូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ប្រសិនបើការសាងសង់ចំណតទាំង៦ទីតាំង ឲ្យបានបញ្ចប់ត្រឹមខែ មេសា​ ​ទេនោះ យ៉ាងហោចណាស់ក៏បាន ៣ ឬ ៤ ចំណតដែរ សម្រាប់បើកឲ្យដំណើរការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ យោងតាមផែនការមេផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញឲ្យដឹងថា កាណូតនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨​នាក់។ គូសបញ្ជាក់ថា ទីតាំងទាំង១៥ នៃកំពង់ផែ កាណូតដឹកអ្នកដំណើរមានដូចជា៖ រាជធានីភ្នំពេញ៖ -ទី១. គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) -ទី២. គីឡូម៉ែត្រលេខ៦ – ទី៣. ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់នឹងទីលានប្រជាធិបតេយ្យថ្មី – ទី៤. ផែបណ្ដែតមុខផ្សាររាត្រី – ទី៥.​​ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ – ទី៦. ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត – ទី៧. ចំណតរថយន្តចាក់អង្រែក្រោម – ទី៨. បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ – ទី៩. ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) – ទី១០.​​ ជាប់សណ្ឋាគារសុខាភ្នំពេញ – ទី១១. ភូមិកោះនរា – ទី១២. កំពង់ចម្លងក្តីតាកុយ – ទី១៣. កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ខេត្តកណ្តាល៖ – ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) – ទី២: កំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]