គម្រោងតាមដងទន្លេសាបរបស់ក្រុមហ៊ុនយក្សចិនជិតសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍ដ៏មហិមារបស់ក្រុមហ៊ុនយក្សចិនស្ថិតនៅតាមដងទន្លេសាបជិតចាប់ផ្តើមការសាងសង់ហើយ នេះបើយោងតាមការបញ្ចាក់របស់ក្រុមហ៊ុន។

កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កញ្ញា ម៊ី បុគ្គិលិកផ្នែកលក់របស់ក្រុមហ៊ុន Yuetai Group ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍Phnom Penh Harbourបានឲ្យដឹងថាក្រុមហ៊ុននឹងចាប់ផ្តើមការសាងសង់នៅឆ្នាំ ២០១៩ ខាងមុខនេះបន្ទាប់ពីក្រុមហ៊ុនទទួលបានលទ្ធផលយ៉ាងវិជ្ជមានពីការលក់គម្រោងរបស់ខ្លួន។

តាមការបញ្ជាក់របស់កញ្ញា ក្រុមហ៊ុនបានសម្រេចការលក់សម្រាប់អគារទីមួយរបស់ខ្លួនយ៉ាងច្រើន។ ក្នុងនោះគម្រោងShopHouseដែលបានដាក់លក់ទាំង២៣០ផ្ទះនោះគឺបានលក់ស្ទើអស់ទៅហើយដែលភាគច្រើននៃអតិថិជនគឺជាជនជាតិខ្មែរ។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដាក់លក់គម្រោងខុនដូរបស់ខ្លួនបន្ថែមទៀតហើយ។

ភាពជោគជ័យនៃការលក់គម្រោងទាំងនេះគឺដោយសារគម្រោងអភិវឌ្ឍន៍Yuetai Phnom Penh Harbourទាំងមូលគឺមានលក្ខណៈពិសេសនិងអំណោចផលជាច្រើនដល់អតិថិជនដូចជាទីតាំង កម្មសិទ្ធិទៅលើអចលនទ្រព្យជាអចិន្ត្រៃយ៍ជាដើម។

ចំណែកឯការសាងសង់វិញតាមការបញ្ជាក់របស់កញ្ញា ក្រុមហ៊ុនប្រើប្រាស់រយៈពេល ២ ឆ្នាំ កន្លះសម្រាប់ការសាងសង់គម្រោង ShopHouseរីឯខុនដូគឺ ៤ឆ្នាំ។ ដោយឡែក សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងមូលដែលមានអគារប្រមាណជា ១៨ អគារនោះគឺនឹងប្រើប្រាស់រយៈពេល ៧ ឆ្នាំ ក្នុងការសាងសង់។

ទន្ទឹមនឹងនេះដែរ កញ្ញា ម៊ី ក៏បានបន្ថែមថា គម្រោងអភិវឌ្ឍន៍Yuetai​ Phnom Penh Harbourឬ The City Gate ដែលកាលពីខែកក្កដាកន្លងទៅនេះរដ្ឋាភិបាលបានសម្រេចជួលដីឲ្យក្រុមហ៊ុនរយៈពេល ៥០ ឆ្នាំ (អានបន្ថែម) នោះនឹងត្រូវចាក់ដីពង្រីកបន្ថែមពីច្រាំងទន្លេព្រមទាំងការពង្រីកផ្លូវបន្ថែមដល់ ៤គន្លង ផងដែរ។

កញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចាក់ដីលើទឹក៣០ម៉ែត្រ ចាក់ដូចកោះពេជ្រចឹង….ហើយយើងពង្រីកផ្លូវទៀត។ជាក់ស្តែងរាល់ថ្ងៃបានតែទៅមួយមកមួយទេ…តែបន្តិចទៀតយើងនឹងពង្រីកផ្លូវមានស្រាប់ដល់ទៅ ៤គន្លង»។

តាមការពន្យល់របស់កញ្ញា ការចាក់ដីនឹងពង្រីកផ្លូវបន្ថែមនេះគឺដោយសារគម្រោងអភិវឌ្ឍន៍ទំហំប្រមាណជា ១២០ហិកតានេះគឺនឹងមានផ្លូវពីច្រាំងទន្លេសម្រាប់ដើរដែលមានទំហំចាប់ពី ៣ ទៅ ៥ ម៉ែត្រ ផ្លូវកណ្តាល១០ម៉ែត្រខណ្ឌចែកដោយអគារShophouseនិងផ្លូវម្ខាងទៀតគឺផ្លូវព្រះស៊ីសុវត្ថិដែលនឹងត្រូវពង្រីកជា៤គន្លងសម្រាប់ទ្រទ្រង់ចរាចរណ៍នៅតំបន់ទេសចរណ៍ដ៏សម្បូរបែបមួយនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]