គម្រោងទេសចរណ៍ធម្មជាតិចំនួន៧ គ្រោងនឹងលេចរូបរាងនៅខេត្តកោះកុង

គម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ៧ គ្រោងនឹងបង្ហាញ ខ្លួនលើផ្ទៃដីប្រមាណ១០ហិតានៅក្នុងស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា នាខេត្តកោះកុង។ នេះបើយោងតាម រដ្ឋបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ។

គម្រោងទាំង៧ នេះ គឺស្នើឡើងដោយក្រុមហ៊ុនរបស់លោកស្រី កែវ រតនា ដែលបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលសិក្សា ដោយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត ទើបតែបានចុះត្រួតពិនិត្យទីតាំងផ្ទាល់។

គម្រោងអភិវឌ្ឍទេសចរណ៍ទាំងអស់នេះ គឺស្ថិតនៅក្នុងទីតាំងមានសក្តានុពល ពោលនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន (គម្រោងតារាសាគរ) ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងដីគម្រោងអាងស្តុកទឹកសហគមន៍។

គួរបញ្ជាក់ផងដែរ ខេត្តកោះកុងគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលកន្លងមកបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាមួយនឹងទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -