គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។

គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤ ០០០ ហិកតា។

ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន៖ ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង (ប្រវែង ៣៨០ម) សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ (ប្រវែង ៧៤ម) ប្រឡាយធ្វើពីបេតុង ០៤ ខ្សែ (ប្រវែង ជាង១៧ គ.ម) សំណង់ស្ទាក់ទឹកប្រឡាយមេ ១៣ កន្លែង សំណង់ចែកចាយទឹក ២១ កន្លែង ស្ពានឆ្លងកាត់ប្រឡាយ ២៣ កន្លែង និង ជណ្តើរចុះក្នុងប្រឡាយមេ ២៧៤ កន្លែង។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹងឱ្យថា៖ «គម្រោងនេះ ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយក៏ជាគម្រោងទី ៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុក មុននឹងហូរទៅទន្លេសាប ។»

គម្រោងនេះ នឹងបម្រើសេចក្ដីត្រូវការរបស់ប្រជាជនក្នុងខេត្តបាត់ដំបងផង ក៏ដូចជាក្លាយជាតំបន់ ទេសចរណ៍ និងជាកន្លែងកំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍កាន់តែច្រើនចូលមកកាន់ខេត្តនេះផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏កំពុងសាងសង់ទំនប់ទឹកក៏ធំមួយទៀតផងដែរ ក្នុងខេត្តបាត់ដំបង គឺទំនប់ដូនទ្រី ដែលបច្ចុប្បន្នសម្រេចបាន ២៦% ហើយ ដោយនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]