គម្រោងធំៗ ៣ នឹងប្រែមុខមាត់ ដី១៦១ហិកតា នៃតំបន់បឹងកង្កែបខេត្តព្រះសីហនុទៅជាតំបន់ឆ្លាតវៃ

រដ្ឋាភិបាលកំពុងសិក្សាលើគម្រោងធំៗចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ តំបន់ទេសចរណ៍នាគរាជ និងគម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ក្នុងគោលបំណងផ្លាស់ប្ដូរមុខមាត់ដីទំហំ ១៦១ហិកតា នៃតំបន់បឹងកង្កែបក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ឆ្លាតវៃ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ កក្កដា ២០២០នេះ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងថា ការអភិវឌ្ឍបឹងបង្កែប ដែលស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ គឺជាការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃរួមមាន ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ពោលគឺសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ រួមមានការសិក្សាប្លង់គោលប្រើប្រាស់ដី និងការធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ភូមិភាគឥសាន្ត។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមួយ ពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់ជា និងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាចម្រើន ដែលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ផ្លូវ ៣៤ ខ្សែរក្នុងខេត្តនេះស្ទើរសម្រចជាស្ថាពរទៅហើយ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]