គម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩

រូបភាពដោយ Get About Asia

គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។

គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។

យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។

គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]