គម្រោងបុរីទេសចរណ៍ដ៏អស្ចារ្យរបស់សម្ព័ន្ធសហគ្រាសកាណាឌីយ៉ា បានបង្ហាញជីវិតរស់នៅបែប
បុរីទេសចរណ៍ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលធំជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេផងដែរ ក្នុងខេត្តសៀមរាប លើវិស័យលំនៅដ្ឋានបែបស្នាក់នៅ និងលំនៅដ្ឋាន អាជីវកម្ម។
បុរីទេសចរណ៍លាតសន្ធឹងលើផ្ទៃដីប្រមាណ ៦៦ ហិកតា ដែលជាទីតាំងសក្តានុពលក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានបែបអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរី ធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកំសាន្ត ក្លឹបហាត់ប្រាណ ដែលផ្តោតសំខាន់ទៅលើការស្នាក់នៅបែបបៃតង និងការប្រកបអាជីវកម្មព្រមជាមួយការស្នាក់នៅបែបប្រណិតភាព ផាសុខភាព និងសុវត្ថិភាព ដោយការបណ្តាក់ទុនអភិវឌ្ឍន៍ប្រមាណ ២០០ លានដុល្លារអាមេរិក។
បុរីទេសចរណ៍ បានចាប់ផ្តើមបើកលក់ជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ដែលទទួលហរិញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ក្រោមអត្រាការប្រាក់ពិសេស និងការកម្ចីដោយពុំចាំបាច់មានទ្រព្យបញ្ចាំ ឬសិក្សាប្រាក់ចំណូលនោះឡើយ។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងក្នុង និងក្រៅស្រុក និងដើម្បីឆ្លើយតបនូវតម្រូវការរបស់អតិថិជនក្រុមហ៊ុនបានបើកលក់គម្រោងវគ្គទី៥ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ដែលជាប្រភេទផ្ទះល្វែង អាជីវកម្ម និងមាន ៥ ជម្រើសសម្រាប់អតិថិជនធ្វើការសម្រេចចិត្ត។
យ៉ាងណាមិញ គម្រោងវគ្គ១ ដែលជាប្រភេទផ្ទះល្វែងអាជីវកម្ម ក្រុមហ៊ុនបានធ្វើការរៀបចំរួចរាល់ និងប្រគល់ជូនអតិថិជនសម្រាប់ការស្នាក់នៅ នាពេលថ្មីៗកន្លងទៅនេះ។ បន្ថែមពីនេះការសាងសង់ផ្ទះល្វែងអាជីវកម្ម សម្រាប់គម្រោងវគ្គ ២ ក៏បានរួចរាល់ ៨០ ភាគរយ ហើយដែរ ដែលគ្រោងនឹងប្រគល់ជូនអតិថិជនសម្រាប់ការស្នាក់នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។
ចំពោះព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងតាមរយៈ
ទូរស័ព្ទលេខ ៖ 077 266 209
អ៊ីម៊ែល/Email ៖ info.tourismcity@gmail.com
គេហទំព័រហ្វេសប៊ុក/Facebook ៖ Tourism City បុរីទេសចរណ៍

- Video Advertisement -