គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបានវឌ្ឍនភាព ៩៩% ជាប្រព័ន្ធបង្វែរទឹកដ៏សំខាន់ដើម្បីរំដោះទឹកដែលតែងតែជនលិចទីក្រុងភ្នំពេញនៅរដូវវស្សា

វឌ្ឍនភាពការងារប្រឡាយមេរលាំងជ្រៃស្លាគូនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ  បច្ចុប្បន្នសម្រេចបានប្រមាណ ៩៩%ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩% មានប្រវែង ៥៨,៤៥គីឡូម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ជាងនេះទៀត ប្រឡាយនេះមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងខេត្តតាកែវ។ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩% ។ ប្រឡាយមេរលាំងជ្រៃស្លាគូនេះ មានប្រវែង ៥៨,៤៥គីឡូម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ជាងនេះទៀត ប្រឡាយនេះមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរំលែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅកាន់ស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងខេត្តតាកែវ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំហានទី១ និងទី២ ដែលការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបប្រមាណ ៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ឃុំចំនួន១៨ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និងភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ (អានបន្ថែម) (អានបន្ថែម)

 

 

- Video Advertisement -