គម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត

គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។

គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ដេណឺម៉ាក និងសហភាពអឺរ៉ុប។

ផ្លូវដែកក្រោមដីនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៩។ ប៉ុន្តែកន្លងមក មិនទាន់បានបើកការដ្ឋាននោះទេ ដោយគម្រោងនេះត្រូវបានអ្នកអភិរក្សបរិស្ថាននៅតំបន់នេះ ប្ដឹងផ្ដល់ ប៉ុន្តែតុលាការអាលឺម៉ង់ទើបតែសម្រេចអនុម័តឱ្យសាងសង់គម្រោង ពេលថ្មីៗនេះ។

គម្រោងនេះ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលបានសាងសង់ឡើងដោយការឆ្លងកាត់សមុទ្របាល់ទិក។ ក្រោយសាងសង់រួច បើធ្វើដំណើរពីកំពង់ផែ Puttgarden នៅប្រទេសអាឡឺម៉ង់ទៅតំបន់ Rodby នៅលើកោះ Lolland នៃប្រទេសដាណឺម៉ាក គឺនឹងចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដីឆ្លងសមុទ្រនេះ គឺខុសប្លែកពីរូបផ្សេងទៀត ពោលគឺនឹងមិនស្ថិតនៅក្រោមបាតសមុទ្រទេ តែនឹងប្រើបំពង់បេតុងប្រហោងដាក់នៅក្នុងប្រឡាយជីកចូលទៅក្នុងសមុទ្របាល់ទិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]