គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។

ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ​ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និង​​ក្រុង​តាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់​ព្រលាន​យន្ត​ហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។

គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅ​ក្រោម​ជំនួយ​ឥត​សំណងរបស់​រាជ​រដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើម​ដំណើរ​ការ​សាងសង់​តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។

គម្រោងនេះ មាន​សមត្ថភាព​ផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈ​គម្រោង​នេះ​ដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការ​ថែទាំ​លក្ខណៈ​បច្ចេក​ទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]