ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ហើយ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ១១០លានដុល្លារ ដោយត្រៀមនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៤ នេះ គឺចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គម្រោងនឹងរួមមានការងារពង្រីកផ្លូវបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង។
ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ គម្រោងនេះមានការដេញថ្លៃសរុប ៥ កញ្ចប់ ដោយកញ្ចប់ដែលដេញថ្លៃរួចនឹងចាប់ផ្ដើមសាងសង់មុន ហើយនឹងសាងសង់បន្ដគ្នាជាបន្ដបន្ទាប់ ដើម្បីចំណេញពេល។ (អានបន្ថែម)
ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។
ក្រៅពីផ្លូវជាតិលេខ៤ កម្ពុជាក៏កំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ ផងដែរ។ បច្ចុប្បន្នគម្រោងសម្រេចបានជាង ៨០% ដោយនឹងបើកដំណើរការខែកក្កដាខាងមុខនេះ។