គម្រោងវិនិយោគថ្មីចំនួន ១៧ មានទុន ៣៦៧លានដុល្លារ កំពុងដំណើរការចុះបញ្ជីនៅកម្ពុជា

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៧ ក្រោមទុនវិនិយោគ ៣៦៧លានដុល្លារ និងអាចបង្កើតការងារបានរហូតដល់ ៧,២ពាន់កន្លែង។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិកាលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៧,២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១៥គម្រោង។

គម្រោងថ្មីចំនួន១៥ គឺផ្តោតលើ(ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ, ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ) ។

ដោយឡែក ២គម្រោងទៀត គឺផ្រោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/៤០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តពោធិ៍សាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង១៧នេះ នឹងបោះទីតាំងនៅខេត្តតាកែវ  កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]