កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
ការស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាប បញ្ចប់បាន ៧០% ហើយ ដោយគ្រោងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ តាមផែនការ ទោះដំណើរការសាងសង់រងការរំខានពីវិបត្តិកូវីដ១៩ តិចតួចក្ដី។
នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ការដ្ឋានមួយចំនួនបានរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែក្រសួងនឹងពន្លឿនការសាងសង់ឱ្យសម្រេចបានតាមផែនការចុងឆ្នាំ២០២១នេះ ហើយការស្ថាបនាគឺត្រូវតែមានគុណភាព»។
គួរជម្រាបថា គម្រោងផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ដែលបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ និងកំពុងសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ។
លើសពីនេះ ថវិកា ៩លានដុល្លារអាមេរិក បន្ថែមទៀត ក៏នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥លានដុល្លារទៀតសម្រាប់កែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ។ (អានបន្ថែម)