គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។

គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម)

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាគម្រោងខាងលើ គឺត្រូវបានបញ្ជប់ ក៏ប៉ុន្តែ ក្រសួងមិនទាន់ទទួលបានឯកសារនានាស្តីអំពីព័ត៌មានលំអិតនៃគម្រោងនេះនៅឡើយទេ។

ឯកឧត្តមថ្លែងថា៖ «យើងដឹងថាគម្រោងហ្អឹង គាត់ [JICA] សិក្សាបញ្ចប់ហើយ តែគ្រាន់ថាតម្លៃប៉ុន្មាន ហើយចាប់ផ្តើមថ្ងៃណា អត់ដឹងទេ ទាល់តែរបាយការណ៍មកដល់ដៃក្រសួង ហើយខ្ញុំបានទាក់ទងអ្នកកាន់គម្រោងហើយ គាត់ថាអត់ទាន់បានទទួលរបាយការណ៍បញ្ចប់ JICA ទេ»។

តាមការពន្យល់របស់ឯកឧត្តម ជាធម្មតា ក្រោយការសិក្សាត្រូវបានបញ្ចប់ គឺនឹងមានការរៀបចំជាកិច្ចប្រជុំដើម្បីដាក់ឯកសារមកក្រសួងពិនិត្យជាចុងក្រោយ មុនចាប់ផ្តើមអនុវត្ត។

ឯកឧត្តម វ៉ា ស៊ឹម សុរិយា បញ្ជាក់ថា ឯកសារព័ត៌មានទាក់ទងទៅនឹងគម្រោងខាងលើដែលបានចុះផ្សាយតាមគេហទំព័រនានា គឺមិនដូចទៅនឹងព័ត៌មានដែលឯកឧត្តមធ្លាប់ដឹងកន្លងមកនោះទេ។

ឯកឧត្តមថ្លែងថា៖ «ព័ត៌មានហ្អឹងមាន page មួយគាត់ដាក់ យើងពិនិត្យទៅខុសពី concept paper (គំនិត) ដើម ។ នៅក្នុង concept paper ដើម វាមិនមែន ៩០០ [លានដុល្លារអាមេរិក] ឬ ៨០០ [លានដុល្លារអាមេរិក] ទេ វា១ពាន់ជាង [លានដុល្លារអាមេរិក] ហើយប្រវែងតែ ១៩ គីឡូរទេ ប៉ុន្តែដល់ពេលអីឡូវអ្នកខ្លះថា ២៤ អ្នកខ្លះថា ១៦»។

គួររម្លឹកថា កន្លងមក ក៏មានក្រុមហ៊ុនចិនបានសុំសិក្សាគម្រោងសាងសង់រថភ្លើងអាកាសប្រភេទ monorail និងរថភ្លើងក្រោមដីឬ metro នៅរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម)

ឯកឧត្តមថ្លែងថា៖ «ខ្ញុំធ្លាប់លឺថ្នាក់ដឹកនាំថា JICA គាត់សិក្សាគម្រោង AGT ចប់ហើយ ប៉ុន្តែជាមួយគ្នាហ្អឹង គឺចិនគាត់សិក្សា monorail ហើយនិង metro ទៀត ហើយនៅជាមួយគ្នានឹង JICA ក៏គាត់មាន master plan [ផែនការមេ] ដូចគ្នាដែរសម្រាប់ភ្នំពេញ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]